ភ្នំពេញ៖ តារាសម្តែងស្រីដ៏ឆ្នើម កញ្ញាដួង ម៉ានិច កំពុងឆក់យកប្រជាប្រិយភាពពីអ្នកគាំទ្រជាច្រើន តាមរយៈទេពកោសល្យ ក្នុងការសម្តែង យ៉ាងប៉ិនប្រសព្វ របស់នាងហើយ បច្ចុប្បន្នតារារូបនេះ ហាក់ដូចជាមានភាពមមាញឹកខ្លាំងនៅក្នុងវិស័យសិល្បៈ ជាមួយនឹងការរៀបចំសម្តែងរឿងថ្មីៗជាបន្តបន្ទាប់ ។

ជាក់ស្តែង ដូចប្រិយមិត្តបានជ្រាបហើយ ដួង ម៉ានិច ជាតារាស្រីដែលមាន សម្បុរមិន ស ខ្លាំងដូចតារាមួយចំនួនឡើយ ជាហេតុធ្វើឲ្យតារាស្រីរូបនេះ មិនសូវជ្រើសសម្លៀកបំពាក់ពណ៌ ស្រស់ៗខ្លាំងណាស់ ព្រោះខ្លាចមិនសាកសមនឹងស្បែករបស់ខ្លួន។

ប៉ុន្តែលោកអ្ន​កពិតជា ប្លែកភ្នែកមិនខាន ពេលបានឃើញ នាង បែរមកគ្រងឈុតក្រហមស្រស់ ដែលនេះជាពណ៌  កម្រស្លៀកកន្លងមក អមនឹងការតុបតែងមុខ យ៉ាងស្រស់ស្អាត គួរជាទីចាប់អារម្មណ៍តែម្ដង។ នេះបើតាមរូបភាព ដែលក្រមុំ ស្រស់រូបនេះ បានបង្ហោះផេកហ្វេសប៊ុក របស់ខ្លួន។

គ្រាន់តែឃើញរូបទាំងនេះភ្លាម ​ ធ្វើឲ្យអ្នកគាំទ្រដឹងកាន់តែច្បាស់ថា ទោះបីកញ្ញា ដួង ម៉ានិច មានសម្បុលមិនត្រូវប៉ាន់  ដូចតារាស្រីដទៃ ក៏នាង នៅតែអាចលេងស្ទីល ពណ៌ក្រហម បានយ៉ាងស្រស់ស្អាត មិនឲ្យអន់ជាងតារាផ្សេងទៀតដែរ៕

ចង់ជ្រាបច្បាស់ទស្សនា រូបភាពខាងក្រោម៖ 

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច