រូបប្លែកៗដែលកែច្នៃពីកំប៉ុងអាលុយមីយ៉ូមចាស់ៗ មិនគួរអោយជឿទាំងអស់នេះ ត្រូវបានបង្កើតឡើងដោយ បុរសជនជាតិជប៉ុនម្នាក់ ឈ្មោះ Macaon។

លោក Macaon បាននិយាយថា គាត់ប្រមូលយកសំបកកំប៉ុងស្រាបៀរ និង សំបកកំប៉ុងទឹកសូដា ជាដើម ដើម្បីកែច្មៃកំប៉ុងទាំងនោះធ្វើជារូបតួអង្គ ក្នុងភាពយន្ត វីដេអូ games និង សៀវភៅរឿងកំប្លែងជាច្រើនប្រភេទ។ គាត់ បាននិយាយបន្តទៀតថា សំបកកំប៉ុងទាំងអស់នោះ គាត់បែងចែកទៅតាមពណ៌របស់វា ហើយ បន្ទាប់មក គាត់កាត់កំប៉ុងទាំងនោះដោយប្រុងប្រយត្ន័ ចុងក្រោយ ទើបគាត់កាច់វាទៅតាមរូប ដែលគាត់ចង់ធ្វើ។ ជាក់ស្តែង គាត់បានបង្កើត សំបកកំប៉ុងដែលមានពណ៌លឿនមកធ្វើ Pikachu នៅពេលដែលក្មេងៗចូលចិត្ត Pikachu ក្នុង រឿងកុត្តតា Pokémon។

ក្រៅពីនេះ គាត់ក៏បានបង្កើត រូបជាច្រើនទៀតដូចជចា Buzz Lightyear និង Woody ក្នុង Toy Story និង Super Mario ក្នុង video games ជាដើម។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះរូបទាំងអស់នេះ?

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]