ភ្នំពេញ៖ តារាសម្តែង និងជាតារាម៉ូដែលប្រុសល្បីឈ្មោះ លោក អេនឌី មួយរយៈពេលចុងក្រោយនេះ លោកបានប្រែខ្លួនក្លាយជាតារាចម្រៀង Original Song ជាមួយនឹងបទជាចម្រៀងជាច្រើនបទ ក៏ដូចជាMV ចម្រៀងដ៏គួរឲ្យទាក់ទាញ ដោយសម្តែងជាឈុតបែបស៊ិចស៊ី ឱបថើបជាច្រើនជាមួយនឹងតារាស្រីល្បីៗ ដូចជា កញ្ញា ពេជ្រ អាវីហ្សា កញ្ញា ឌុច លីដា អ្នកនាង កែវ ស្រីនាង និងអ្នកនាង សុខ សោម៉ាវត្តី ផងដែរ។

អេនឌី ថតឈុតឱបថើបជាមួយ ពេជ្រ អាវីហ្សា

ដោយឡែក ថ្មីៗនេះផងដែរ លោកអេនឌី ក៏កំពុងតែត្រៀមចេញ MV ចម្រៀងដ៏ថ្មីមួយបទទៀត ដើម្បីបំពេញនូវតម្រូវគាំទ្ររបស់ទស្សនិកជន ដែលចំណងជើងថា «Crush ធ្វើអោយខូចចិត្ត»។

យ៉ាងណាមិញ សម្រាប់តួឯកស្រីសម្តែងនៅក្នុងឈុតឆាក MV ចម្រៀងថ្មីនេះ ត្រូវបានគេដឹងថា គឺជាតារាសម្តែងស្រីល្បីឈ្មោះ កញ្ញា ម៉ាក សែនសូនីតា រីឯឈុតឆាកនៃការសម្តែងឯនេះវិញ គឺអាចនិយាយបាន ថាជាចំណីអារម្មណ៍ថ្មី និងប្លែកភ្នែកជាងMVមុនដាច់។ ដោយMV ថ្មីនេះ គឺមានលក្ខណៈបែបCute Cute ក្រមិចក្រមើមគួរឲ្យស្រលាញ់ ដែលខុសដាច់ពីMV មុនៗដែលសុទ្ធសឹងតែជា MV ឱបថើបស្រើបស្រាលរោលរាល។

តួយ៉ាង ប្រិយមិត្តគាំទ្រ ក៏កំពុងតែរង់ចាំទស្សនា នូវMVចម្រៀងថ្មី «Crush ធ្វើឲ្យខូចចិត្ត» របស់លោកអេនឌី ដោយចង់ដឹងពីចំណីអារម្មណ៍ថ្មីប្លែកភ្នែក ដែលល្បីថាខុសដាច់ពីMVមុនៗ យ៉ាងណាខ្លះនោះ មានតែរងចាំតាមដានទាំងអស់គ្នា ដែលនឹងត្រៀមចេញក្នុងពេលឆាប់ៗខាងមុននេះហើយ៕ 

អេនឌី ត្រៀមចេញMVថ្មីបែបក្រមិចក្រមើម ជាមួយតូតា
អេនឌី ត្រៀមចេញMVថ្មីបែបក្រមិចក្រមើម ជាមួយតូតា
អេនឌី ត្រៀមចេញMVថ្មីបែបក្រមិចក្រមើម ជាមួយតូតា
អេនឌី ត្រៀមចេញMVថ្មីបែបក្រមិចក្រមើម ជាមួយតូតា និងលោកប៉ែន ចាន់សិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេនឌី