បរទេស៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាករ Gareth Bale បានជួយក្លិបអធិរាជស Real Madrid ឲ្យឈ្នះពានរង្វាន់យ៉ាងច្រើន ប៉ុន្តែខ្សែបម្រើរូបនេះ ក៏តែងតែមានបញ្ហារបួសជាញឹកញាប់ដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ អតីតគ្រូបង្វឹកក្លិប Tottenham Hotspur លោក Andre Villas-Boas ក៏បានបង្ហើបប្រាប់ ពីមូលហេតុចំបងមួយ ដែលបណ្តាលឲ្យកីឡាករសញ្ចាតិវ៉ែល Gareth Bale រងរបួសជានិច្ចជាកាលបែបនេះ។

គ្រូបង្វឹកវ័យ ៤០ឆ្នាំរូបនេះ បានប្រាប់ថា កត្តាដែលធ្វើឲ្យ Bale រងរបួសច្រើនសាបែបនេះ ក៏ដោយសារតែ រូបគេមិនសូវជាមានពេលសម្រាក ឲ្យបានច្រើននោះឡើយ។ ពោលគឺ ខ្សែបម្រើរូបនេះ តែងតែត្រូវបានកោះហៅ ឲ្យប្រញាប់ត្រលប់ចូលមកជួយក្រុមវិញលឿនពេក។

លោក Andre បានបន្តទៀតថា ក្នុងពេលដែល Bale នៅជាកីឡាកររបស់ Spur រូបគេត្រូវបានមើលថែទាំ ពីសំណាក់ថ្នាក់ដឹកនាំរបស់ក្លិប មិនខុសគ្នាប៉ុន្មានទៅនឹងក្លិប Real Madrid មើលថែទាំកីឡាករ Cristiano Ronaldo នៅពេលដែលរូបគេជួបបញ្ហារងរបួស ដូចគ្នាអីុចឹងដែរ ៕ 

កីឡាករ Gareth Bale និងលោក Andre Villas-Boas
កីឡាករ Gareth Bale
កីឡាករ Gareth Bale ពេលនៅលេងឲ្យ Spur
កីឡាករ Gareth Bale ពេលរងរបួស
កីឡាករ Gareth Bale ពេលរងរបួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]