ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាប ហើយថា ក្រោយជីវិតគូរបស់អតីតតារាសម្ដែង ឈិន ច័ន្ទសុធារី និង លោក សុវណ្ណ មករា បានឈានដល់ផ្លូវបែកបាក់ ទំនាក់ទំនងស្នេហាតារាទាំង២ដួងនេះ ក៏ត្រូវបានកាត់ផ្ដាច់ដូចគ្នា។

យ៉ាងណាមិញ បើជួបរឿងបែបនេះមែន ក៏អ្នកនាង  ឈិន ច័ន្ទសុធារី នៅតែ ឲ្យអតីតស្វាមី លោក សុវណ្ណ មករា មានឱកាសមកសួរសុខទុក្ខកូនភ្លោះទាំង២ ជាធម្មតា ដោយគ្មានការប្រកាន់អ្វីឡើយ។

ជាពិសេសក្នុងថ្ងៃខួបកំណើត កូនភ្លោះទាំង២ ដែលចូលវ័យ២ខួប អ្នកម្ដាយចិត្តធម៌រូបនេះ ក៏បានធ្វើពិធីខួបកំណើត ជាលក្ខណៈគ្រួសារ អបអរកូនជាទីស្រលាញ់ខ្លួនដែរ ខណៈដែរ គ្មានស្វាមីនៅក្បែរក៏ដោយ។

មិនខុសពីអ្នកនាង ឈិន ច័ន្ទសុធារី លោក សុវណ្ណ មករា ដែលជាអតីតស្វាមី រូបនេះ ក៏មិនភ្លេចនាំកូនភ្លោះ មកផ្ទះរបស់ខ្លួន ដើម្បីសូត្រមន្ត សុំក្ដីសុខឲ្យកូន ទាំង២ដែរ ។

តួយ៉ាង ចំពោះទង្វើតារាស្រីប្រុសមួយគូនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការ កោតសរសើរជាខ្លាំង ព្រោះ បើទោះជាចែកផ្លូវគ្នាពិតមែន ក៏អ្នកទាំង២ នៅតែឆ្លៀតពេល ធ្វើខួបកំណើតឲ្យកូនភ្លោះប្រុសស្រី  ដើម្បីបង្ហាញពី ទំហំទឹកចិត្តជា ឪពុកម្ដាយ ដែលស្រលាញ់កូន ទាំងដែលពួកគេ បានបែកបាក់គ្នាក៏ដោយ៕

គ្មានស្វាមីក្បែរ ក៏ឈិន ច័ន្ទសុធារី នៅតែធ្វើខួបកំណើតឲ្យកូនភ្លោះទាំង២

សុវណ្ណ មករា ក៏នៅតែធ្វើខួបកំណើតឲ្យកូនភ្លោះប្រុសស្រីរបស់ខ្លួនដែរ
គ្មានស្វាមីក្បែរ ក៏ឈិន ច័ន្ទសុធារី នៅតែធ្វើខួបកំណើតឲ្យកូនភ្លោះទាំង២
សុវណ្ណ មករា ក៏នៅតែធ្វើខួបកំណើតឲ្យកូនភ្លោះប្រុសស្រីរបស់ខ្លួនដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវណ្ណ មករា