បរទេស៖ អតីតជើងខ្លាំងរត់ប្រណាំង Usian Bolt បានប្រកាសថា រូបលោកនឹងអាចចូលរួមធើ្វការប្រកួតបាល់ទាត់នៅកីឡដ្ឋាន Old Trafford ក្នុងព្រឹត្ដិការណ៍ Soccer Aid។

បុរសវ័យ ៣១ឆ្នាំ សញ្ជាតិចាម៉ៃកា នឹងក្លាយជាប្រធានក្រុម World IX ក្នុងព្រឹតិ្ដការណ៍ការប្រកួតបាល់ទាត់សប្បុរសធម៌ ដែលរៀបចំឡើង ២ឆ្នាំម្ដង ដោយអង្គការពិភពលោក UNICEF។

Usian Bolt

ព្រឹត្ដិការណ៍នោះ នឹងធើ្វឡើងនៅថៃ្ងទី១០ ខែមិថុនា ខាងមុខនេះ ក្នុងកីឡដ្ឋានរបស់ក្រុមបិសាចក្រហម Manchester United ខណៈ Bolt ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា «វាគឺជាសុបិនក្លាយជាការពិត ក្នុងក្លាយជាកីឡាករបាល់ទាត់អាជីព ដែលលេងក្នុងកីឡដ្ឋាន Old Trafford ក្នុងខែមិថុនា។ ការលេងជាមួយវីរបុរសបាល់ទាត់ល្បីៗ គឺជារឿងដែលមិនគួរឲ្យជឿ»។ 

Usian Bolt

សូមបញ្ជាក់ថា ព្រឹត្ដិការណ៍នេះធើ្វឡើងគឺដើម្បីស្វែងរកមូលនិធិ ពីការលក់សំបុត្រ ការឧបត្ថម្ភពីបណ្ដាស្ថាប័ន ក្រុមហ៊ុននានា ដើម្បីជួយទៅដល់សកម្មភាពសប្បុរសរបស់អង្គការពិភពលោក UNICEF ខណៈការប្រកួតនេះ បានបង្កើតឡើងអស់រយៈពេលជាង ១២ឆ្នាំហើយ ពោលគឺចាប់តាំងពីឆ្នាំ២០០៦ ដោយធើ្វការប្រកួត ២ឆ្នាំម្ដង៕ 

Usian Bolt
Usian Bolt
Usian Bolt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]