បរទេស៖ Ronaldinho ជឿថា ខែ្សប្រយុទ្ធឆ្នើម Harry Kane នឹងមានសមត្ថភាពលេងឲ្យក្រុមណាទាំងអស់ ក្នុងតំបន់អឺរ៉ុប ដោយពុំមានសម្ពាធ។

វីរបុរសបាល់ទាត់ និងជាអតីតសមាជិករបស់ក្រុមជម្រើសជាតិប្រេស៊ីល នេះ មានទំនុកចិត្ដថា កីឡាករ Harry Kane របស់ក្រុម Tottenham Hotpsur រូបនេះ កំពុងមានទម្រង់លេងល្អដ៏គួរឲ្យសម្គាល់មួយ ខណៈគិតមកត្រឹមពេលនេះ ខែ្សប្រយុទ្ធជម្រើសជាតិអង់គ្លេស Kane អាចរកគ្រាប់បាល់បានចំនួន ៣៥គ្រាប់ហើយ។  

Ronaldinho

១គ្រាប់របស់ Kane កាលពីសប្ដាហ៍មុន ដែលជួយ Spur បំបាក់ Crystal Palace ១-០ គឺជាគ្រាប់បាល់ទី១៥០ ហើយ ក្នុងអាជីព ស្របពេល Ronaldinho ក៏បាននិយាយថា៖

«Harry Kane គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ក្នុងរយៈពេលប៉ុន្មានរដូវកាលមកនេះ ប៉ុន្ដែវាគ្មានអ្វីដែលត្រូវសង្ស័យទេថា រដូវកាលនេះ កម្រិតនៃការលេងរបស់គេ គឺកាន់រតែខ្លាំងឡើងជាងមុនទៅទៀត» ។ 

Ronaldinho បន្តទៀតថា៖

Harry Kane
«រូបគេក្នុងពេលនេះ គឺស្ថិតនៅក្នុងកម្រិតដែលក្លិបនានា ក្នុងតំបន់អឺរ៉ុប ចង់បានគេទៅលេង។ Kane អាចចូលរួមជាមួយក្លិបណាមួយ ហើយនឹងនៅតែធើ្វបានល្អដដែល។ Barcelona, Real Madrid, Manchester City, វាមិនជាបញ្ហាអ្វីនោះទេ ព្រោះថារូបគេពេលនេះ គឺជាកីឡាករដែលគ្រប់ក្រុមចង់បានគេមកលេង ប្រសិនបើពួកគេមានឱកាស» ៕
Harry Kane
Ronaldinho
Harry Kane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]