អេស្ប៉ាញ៖ ខ្សែប្រយុទ្ធជួរមុខរបស់ក្លិប Atletico Madrid កីឡាករ Antoine Griezmann បានបង្ហាញទម្រង់លេងយ៉ាងល្អ ដែលធ្វើឲ្យក្រុមធំៗជាច្រើន មានការចាប់អារម្មណ៍លើរូបគេ។

យ៉ាងណាមិញ បើយោងតាមប្រភពសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានឲ្យដឹងថា ក្លិបអ្នកមានបុណ្យ Barcelona កំពុងតែជិតបានជោគជ័យ ក្នុងការតាមទិញកីឡាករ Antoine Griezmann ហើយ បន្ទាប់ពីក្លិបមួយនេះ បានទទួលបរាជ័យជាច្រើនលើកច្រើនសាកន្លងមក។

ដោយឡែក សេចក្តីរាយការណ៍ បានឲ្យដឹងថា កីឡាករនៅក្នុងក្លិប Barcelona បានធ្វើការគាំទ្រឲ្យក្លិបរបស់ខ្លួន តាមទិញកីឡាករ Antoine Griezmann ពីក្រុម Atletico Madrid នៅរដូវកាលក្រោយនេះផងដែរ។

គួរឲ្យដឹងដែរថា ក្រុមកំពូលតារាង La Liga មួយនេះ កំពុងតែត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណជា ១២២ លានដុល្លារអាមេរិក ដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ មកកាន់ទឹកដី Camp Nou ៕ 

កីឡាករ Antoine Griezmann
កីឡាករ Antoine Griezmann
កីឡាករក្លិប Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]