ក្រុងប៉ោយប៉ែត ៖ នារី​បម្រើ​ការ​នៅ​កាស៊ីណូ​រូប​ស្រស់​ដូចទេពអប្សរតែ​ចិត្ត​មិន​ល្អ​ដូច​រូប​ ព្រោះ​តែ​ស្រែកឃ្លានប្រាក់​សុខចិត្តយកកេរ្តិ៍​ ​​​​​​​​​​​​​​ឈ្មោះកិត្តិយសគ្រួសារទៅជាន់ឈ្លីលេងជា​ល្បែង​ ហើយរត់ចោល​កន្លែង​ធ្វើ​ការ ​បន្ទាប់​ពី​បោក​ប្រាស់លុយពីជនជាតិចិន​​ម្នាក់​ចំនួន​៨.០០០​ ពាន់ដុល្លារអាមេរិក ។

បុរសរងគ្រោះដោយសារចាញ់បោកនាងស្រី​ល្អ​​ឈ្មោះ ZHONG CHENG អាយុ៤៨​ឆ្នាំ ជា​ភ្ញៀវទេសចរ ​ជនជាតិចិន កាន់​​លិខិត​ឆ្លង​ដែន​លេខ​G50089843 បានរៀបរាប់​តាម​រយៈ​អ្នក​​បក​ប្រែ​ថា គាត់ជា​ភ្ញៀវ​ទេសចរចូល​​ទស្សនា​ក្នុង​ស្រុកខ្មែរ​ និង​បាន​ចាប់ចិត្តប្រតិព័ទ្ធនារីធ្វើការនៅ​កាស៊ីណូម្នាក់ ​​នៅប៉ោ​យ​ប៉ែត​​ ឈ្មោះ​​ហៃ ចន្ទ្រា អាយុ២៤ឆ្នាំ មាន​ស្រុក​កំណើតនៅ​ក្នុង​ភូមិ​​ពង្រ ឃុំពង្រ ស្រុក​ឆ្លូង ​ខេត្តក្រចេះ។ ​បុរសដដែល​បន្តទៀត​ថា គាត់​ជាបុរសពោះ​​ម៉ាយមាន​ប្រពន្ធ​ម្តងហើយ ប៉ុន្តែ​គ្មានកូនហើយ​ចង់បាន​កូន​បន្ត​ពូជ​ពង្ស​វង្ស​ត្រកូល។ ​ស្របពេល​ដែលឃើញនាងហៃ ច​​​​​​​​​ន្ទ្រា មាន​រូប​សម្រស់ស្រស់​ស្អាតផង​នោះ គាត់ក៏​នាំចៅ​មហា​ឲ្យ​ចូលស្តីដណ្តឹង​នាងតាមប្រពៃណី។ ខណៈនោះ​ភាគីខាង​ស្រីបាន​​​បង្គាប់​ថ្លៃទឹក​ដោះ​ចំនួន​៨.០០០​ពាន់​ដុល្លារ ​លោក​ក៏បានព្រម​ព្រៀងភ្ជាប់ពាក្យ​ដោយកក់​ប្រាក់​មុនចំនួន​២.៥០០​ដុល្លារ នៅឯ​ស្រុក​កំណើត​​​​របស់នាង​ខេត្ត​ក្រចេះ។ ក្រោយ​ពី​ភ្ជាប់​ពាក្យរួចហើយ​លោក​គេង​គិត​មមៃ​ក្នុងចិត្តឥតឧបមាសប្បាយ​ ពេកក្រៃ​ស្រមៃ​ថា បានថ្នាក់ថ្នមបីបម​ប្រលែង​នារី​ខ្មែរ​ដ៏​ស្រស់​ក្មេង​ខ្ចីវ័យ២៤ឆ្នាំម្នាក់​ នេះ ប៉ុន្តែក្តីស្រម៉ៃបែរ​​ក្លាយ​ជា​​ខកបំណង​ទៅ​វិញ ​​​​​ព្រោះ​តែនាងរូប​ល្អ​ចិត្ត​ដូច​កាកី​បោក​ប្រាស់​លុយ​របស់លោកអស់៨.០០០​ ពាន់​ដុល្លារ ហើយ​រត់​តាម​​ប្រុស​សហាយ​​បាត់​ស្រមោល។

អ្នកបកប្រែភាសារចិនឈ្មោះសុភាបានឲ្យ​ដឹងថា ដោយសារតែបុរសជន​ជាតិចិន​នោះ​បាក់​ចិត្តស្រឡាញ់នាងហៃ ចន្ទ្រា ងប់ពេក ហើយ​ចង់​បបួល​នាងទៅដើរលេង​នៅ​ខេត្តព្រះសីហនុ តែ​នាង​​មិនព្រមលុះត្រាតែឲ្យលុយនាងគ្រប់ចំនួន​៨.០០០ពាន់ដុល្លារ ទើបនាង​ព្រមទៅដើរ​លេង​ជា​មួយ។ ដោយហេតុតែជឿជាក់លើនាង​ពេក​គាត់ក៏​ប្រគល់លុយជូន​នាង៥.៥០០​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដុល្លារ ថែម​ទៀត។

ក្រោយពីបានលុយហើយស្រ្តីរូបនោះបាន​ គេចខ្លួនបាត់ស្រមោលទៅជាមួយប្រុសក្មេង​ទុក​ឱ្យ​បុរសចិនអភ័ព្វអង្គុយយំទឹក​ ភ្នែក​ជូត​ក្បាល​ជង្គង់ ​ហើយរត់ទៅ​ប្តឹង​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថក្រុងប៉ោយប៉ែតឲ្យជួយរកយុត្តិ ​ធម៌​ផង៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]