ភ្នំពេញ៖ ពិធីការិនីអ្នកនាង ពេជ្រ សេរីរ័ត្ន ជាពិធីការិនី ជើងចាស់ ពូកែសម្ដី ម្យ៉ាងវិញទៀត ដោយសារតែសម្រស់ស្រស់ស្អាតផងនោះ ទើបប្រជាប្រិយភាពរបស់នាង នៅតែមានខ្ពស់ដដែលនាពេលបច្ចុប្បន្ន។

ទោះបីជាពេលនេះ នាងមិនសូវរវល់ខ្លាំងជាមួយការងារសិល្បៈក៏ពិតមែន ក៏ប្រិយមិត្តអ្នកគាំទ្រ តែងតែឃើញវត្តមានរបស់នាងនៅក្នុងបណ្ដាញសង្គមនានាៗ ដូចជាហ្វេសប៊ុក ឬ គណនីអុីនស្តារក្រាមជាដើម ។

ជាក់ស្ដែង បើក្រឡេកទៅមើលរូបថ្មីមួយសន្លឹក ដែលនាងទើបតែបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះ ឃើញថាអាយុសម្រាប់នាង គឺគ្រាន់តែជាតួលេខប៉ុណ្ណោះ នាងនៅតែមើលទៅក្មេងដដែល ហើយស្រស់ស្អាតខ្លាំងទៀតផង ។

ក្រោយពីរូបនោះបានបង្ហោះ មានអ្នកគាំទ្រជាច្រើននាំគ្នា សរសើរនាងថា ពិតជានៅក្មេង រាងនៅតែស្លីមស្អាត ៕ 

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

អ្នកនាង ពេជ្រ សេរីរ័ត្ន
អ្នកនាង ពេជ្រ សេរីរ័ត្ន
អ្នកនាង ពេជ្រ សេរីរ័ត្ន
អ្នកនាង ពេជ្រ សេរីរ័ត្ន ជាមួយរូបថ្មីដែលមើលទៅក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សេរីរ័ត្ន