បរទេស៖ ជើងឯកវាយកូនបាល់ Roger Federer បានទទួលជ័យលាភីជាអត្ដពលិកឆ្នើមជាងគេប្រចាំឆ្នាំ ២០១៧ កាលពីយប់មិញនេះ។

Federer បានឈ្នះជើងឯក Wimbledon និង Australian Open ក្នុងឆ្នាំ២០១៧ ដែលជាពានដំបូង ចាប់តាំងពីរូបគេរងរបួសជង្គង់ធ្ងន់ធ្ងរ ដែលតម្រូវឲ្យកីឡាកររូបបនេះ ធើ្វការវះកាត់ និងខកខានក្នុងការបង្ហាញខ្លួនដល់ទៅ ៦ខែ។

ទោះជាយ៉ាងណា កីឡាករ Federer បានបង្ហាញទម្រង់លេង យ៉ាងគួរឲ្យភ្ញាក់ផ្អើលសាជាថ្មី ដោយអាចឈ្នះពានរង្វាន់ Australia ម្ដងទៀត ក្នុងឆ្នាំនេះ នឹងក្លាយជាកីឡាករវាយកូនបាល់ដំបូងគេ ដែលអាចឈ្នះ Grand Slam រហូតដល់ទៅ ២០ដង និងជាប់ជាកីឡាករលេខ១ ពិភពលោក ក្នុងវ័យ ៣៦ឆ្នាំ ថែមទៀតផង។ 

Roger Federer

នៅក្នុងពិធីប្រគល់ពានរង្វាន់ Federer បាននិយាយថា៖ 

«វាជាសុបិនដែលក្លាយជាការពិត ហើយខ្ញុំក៏សូមអរគុណដល់អ្នករាល់គ្នា ដែលតែងតែរក្សាជំហរចង់ឲ្យខ្ញុំត្រលប់មកវិញ ទាំងគ្រូពេទ្យដែលតាមដានស្ថានភាពរបួសរបស់ខ្ញុំ និងគ្រូបង្វឹកដែលហ្វឹកហាត់កាយសម្បទារបស់ខ្ញុំ» ។
Roger Federer

ចំណែកឯ កីឡាការនី Serena Williams ត្រូវបានជាប់ជាអត្ដពលិកនារីឆ្នើម ប្រចាំឆ្នាំ២០១៧ ក្រោយពីរូបនាង ឈ្នះពានរង្វាន់ Australia ដែលជាការឈ្នះ Grand Slam លើកទី២៣ ក្នុងអាជីព៕ 

Roger Federer
Roger Federer (ឆ្វេង)
Roger Federer (ស្ដាំ)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]