ភ្នំពេញ៖ បច្ចុប្បន្នតារាសម្តែងស្រីវ័យក្មេង ស៊ីន យូប៊ីន និងតារាសម្តែងលោក ខាត់ វ៉ៃហាំង ទទួលបាននូវប្រជាប្រិយភាព ព្រមទាំងមានកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងវិស័យសិល្បៈយ៉ាងខ្លាំង តាមរយៈការសម្តែងខ្សែភាពយន្តខ្មែរថ្មីៗជាមួយគ្នាជាច្រើនរឿងបន្តបន្ទាប់គ្នា។

តារាសម្តែងប្រុសស្រីទាំងពីរដួងនេះ ក៏ត្រូវបានអ្នកគាំទ្រសរសើរថាសមគ្នាយ៉ាងខ្លាំងផងដែរ ព្រោះពេលសម្តែងរឿង ឬពេលទៅណាមកណាម្តងៗ គេតែងឃើញកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង បណ្តើរគ្នាយ៉ាងត្រសងប្រៀបដូចជាគូស្នេហ៍មួយគូយ៉ាងស្អិតរមួតដូច្នោះដែរ។

ជាក់ស្តែងកាលពីយប់មិញនេះ តារាសម្តែងកញ្ញា ស៊ីន យូប៊ីន និិងលោក ខាត់ វ៉ៃហាំង ក៏បានបណ្តើរគ្នាយ៉ាងត្រសង ទៅទទួលទានអាហារពេលល្ងាចជាមួយគ្នា រួមនឹងបងប្អូនរបស់ខ្លួនយ៉ាងសប្បាយរីករាយ ដែលជាការស្វាគន៍ពួកគេ ទើបតែមកពីក្រៅប្រទេស។

នេះហាក់ដូចជាបានបង្ហាញថា កញ្ញា ស៊ីន យូប៊ីន និិងលោក ខាត់ វ៉ៃហាំង កាន់តែបង្កើននូវទំនាក់ទំនងជាមួយគ្នា កាន់តែស៊ីជម្រៅខ្លាំងឡើងៗ លើសពីពាក្យថាមិត្តភាពហើយ ដែលពួកគេធ្លាប់បានអះអាងប្រាប់អ្នកគាំទ្រយ៉ាងដូច្នេះ កាលពីពេលកន្លងទៅ៕

ទស្សនាកម្រងរូបភាពខាងក្រោម ដោយមេត្រី៖ 

កញ្ញា ស៊ីន យូប៊ីន ពេលទទួលទានអាហារល្ងាចមិញនេះ
កញ្ញា ស៊ីន យូប៊ីន ពេលទទួលទានអាហារល្ងាចមិញនេះ
កញ្ញា ស៊ីន យូប៊ីន និងបងប្អូននាង​ ពេលទទួលទានអាហារល្ងាចមិញនេះ
កញ្ញា ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង ពេលទទួលទានអាហារល្ងាចមិញជាមួយបងប្អូននាង
កញ្ញា ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង
កញ្ញា ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង