ភ្នំពេញ៖ មិនដល់ប៉ុន្មានម៉ោងផង តារាសម្តែងស្រីវ័យក្មេង កញ្ញា គីម ចាន់បូរមី បានបាត់បង់ប្អូនស្រីជាទីស្រលាញ់ ដោយសារតែលង់ទឹក នៅរមណីយដ្ឋាន ដីដុះ ដែល​ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង កាលពីថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០១៨។

ដំណឹងមួយនេះ បានធ្វើឲ្យ កញ្ញា គីម ចាន់បូរមី ទុក្ខសោក ក្រៀមក្រំ ជាពន់ពេក ដែលស្ទើរតែមិនចង់ជឿទេថា ប្អូនស្រីរបស់នាង ស្លាប់ទាំងវ័យក្មេង។ ហើយក្នុងនោះ ចំពោះពិធីបុណ្យសព ក៏បានរៀបចំយ៉ាងប្រញាប់បំផុត ដែលទុកសព ត្រឹមរយៈពេលតែ១ថ្ងៃតែប៉ុណ្ណោះ រួចក៏ធ្វើពិធីបូជា នៅគេហដ្ឋាន ស្ថិតនៅម្តុំច្បារអំពៅ តែម្តង។

ដោយក្តីមិនអស់ចិត្ត កាលពីយប់មិញនេះដែរ តារាស្រីរូបនេះ បានបង្ហោះពិធីបុណ្យសពប្អូនស្រី រួមទាំងសារយ៉ាងវែងអន្លាយ ដែលមានអត្ថន័យថា «អូនធ្លាប់និយាយថាក្ដីស្រមៃអូនមានច្រើន តែក្ដីស្រមៃធំជាងគេ គឺចង់រៀនឆាប់ចប់មានការងារធ្វើបានលុយច្រើនៗ ចិញ្ចឹមម៉ាក់។ បងចាំបានថាពេលអូនអាយុប្រហែល៧ឆ្នាំអូនប្រាប់ម៉ាក់ថា«បើបងៗអត់ចិញ្ចឹមម៉ាក់ ម៉ាក់បាច់ខ្វល់ទេ ចាំខ្ញុំធំខ្ញុំអ្នកចិញ្ចឹមម៉ាក់ឯង» ប៉ុន្តែឥលូវអូនទៅចោលម៉ាក់ហើយ តែអត់អីទេអូន ចាំបងបំពេញក្ដីស្រមៃមួយនេះជំនួសអូនឲ្យបានល្អបំផុត បងសន្យាណាអាម៉ាប់តូចរបស់បង ទៅនៅកន្លែងថ្មីឲ្យមានសេចក្ដីសុខ កុំអោយកម្សត់ដូចជាតិនេះណាអូន»។

គួរបញ្ជាក់ផងដែរថា រមណីយដ្ឋាន ដីដុះ ដែលប្អូនស្រីរបស់នាង បានស្លាប់ ជាតំបន់មួយ ដ៏ពេញនិយមបំផុត សម្រាប់មិត្តយុវវ័យនាពេលបច្ចុប្បន្ន ហើយកន្លែងនេះផងដែរ ទើបតែរៀបចំធ្វើឡើង បានប៉ុន្មានឆ្នាំចុងក្រោយនេះ តែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលអ្នកនៅម្តុំនោះ បានសម្គាល់ឃើញថា គឺសម្បូរអ្នកស្លាប់ ដោយសារតែលង់ទឹក ជារឿយៗ រហូតពួកគេ គិតថា មានជើងកប​ ទៀតផង៕

កញ្ញា គីម ចាន់បូរមី
កញ្ញា គីម ចាន់បូរមី
ប្អូនកញ្ញា គីម ចាន់បូរមី
ប្អូនកញ្ញា គីម ចាន់បូរមី
ប្អូនកញ្ញា គីម ចាន់បូរមី
ប្អូនស្រីកញ្ញា ដែលស្លាប់ដោយលង់ទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]