ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះ ជើងចាស់អ្នកនាង កែវ ពេជ្រពិសី​ នៅតែទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជន  មិត្តអ្នកគាំទ្រ ជានិច្ច បើទោះជាសព្វថ្ងៃ ក្នុងអាជីពសិល្បៈរបស់ តារាស្រីរូបនេះ ហាក់ស្ងប់ស្ងាត់ មិនដូចមុនក៏ដោយ។ 

ទាំងនេះក៏ដោយសារតែ អ្នកនាង មានរូបសម្រស់ស្អាត ជាពិសេសមានទេពកោសល្យល្អ ក្នុងការសម្ដែងយ៉ាង ប៉ិនប្រសព្វ  ទើបធ្វើឲ្យកេរ្តិ៍ឈ្មោះតួអង្គកម្សត់ម្នាក់នេះ នៅតែដក់ជាប់ ក្នុងបេះដូងមហាជន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីបាត់មុខ ពីសិល្បៈជាច្រើនឆ្នាំ អ្នកនាង កែវ ពេជ្រពិសី ក៏បានលេចមុខជាថ្មីម្ដងទៀត ជាមួយរូបភាព ដែលខ្លួន បានផុសលើបណ្ដាញសង្គម ធ្វើអ្នកទស្សនា មានការភ្ញាក់ផ្អើល ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែ អ្នកនាង ហាក់ដូចជាឡើងគីឡូប្លែកខ្លាំង តែម្ដង។

យ៉ាងមិញ បើទោះជាមើលទៅ ដូចជាមានឡើងសាច់ជាងមុន បន្តិចមែន ក៏រូបសម្រស់តារាស្រីរូបនេះ នៅតែស្រស់ស្អាត មានភាពទាក់ទាញ មិនអន់ជាតារាថ្មីចាស់ មួយចំនួនដែរ៕

ចង់ជ្រាបច្បាស់ទស្សនា រូបភាពទាំងអស់គ្នា៖ 

អ្នកនាង កែវ ពេជ្រពិសី ពីមុន
អ្នកនាង កែវ ពេជ្រពិសី ពីមុន
អ្នកនាង កែវ ពេជ្រពិសី ពីមុន
អ្នកនាង កែវ ពេជ្រពិសី ពីមុន
កែវ ពេជ្រពិសី ឡើងគីឡូប្លែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ពេជ្រពិសី