បរទេស៖ ទីបំផុតទម្រង់លេងរបស់ក្រុមអធិរាជស Real Madrid ចាប់ផ្ដើមមានភាពល្អប្រសើរ គួរឲ្យកត់សម្គាល់វិញហើយ ក្រោយយកឈ្នះ ៤-០ ទល់នឹងក្រុម Alaves ហើយក៏ជាជ័យជម្នះ ៥ប្រកួតជាប់ៗគ្នា ផងដែរ។

ក្រុមរបស់គ្រូបង្វឹក លោក Zidane បានចាប់ផ្ដើមរដូវកាលទល់នឹងក្រុម Manchester United ដោយអាចយកឈ្នះពួកគេ លើកពាន Super Cup រួចបន្ដបំបាក់គូសត្រូវ Barcelona ទាំង២ជើង ក្នុងពាន Spanish Supercopa ខណៈរំលងបានបន្ដិច ពួកគេក៏បានលើកពាន Club World Cup ក្នុងខែធ្នូ កន្លងទៅនេះ។  

ក្រុមអធិរាជស Real Madrid

ប៉ុន្ដែអ្វីៗហាក់ដូចមិនប្រសើរដូចមុន ដោយសារតែ ក្នុងលីកដើមរដូវកាល និងជិតពាក់កណ្ដាលរដូវកាល Real ធើ្វមិនបានល្អនោះទេ ដោយចាញ់ក្រុមជាបន្ដបន្ទាប់ដូចជា Betis, Girona, Barca Villarreal និងការចាញ់ Leganes ក្នុងពាន Copa del Rey និងចាញ់ Spur ក្នុងពាន Champions League ។

ក្រុមអធិរាជស Real Madrid

ប៉ុន្ដែការឈ្នះកាលពីសប្ដាហ៍មុន គឺជាការឈ្នះ ៥លើកជាប់គ្នា ជាលើកដំបូងក្នុងរដូវកាលនេះ ពោលគឺឈ្នះ Alaves ៤-០, Real Sociedad ៥-២, PSG ៣-១, Betis ៥-៣ និង Leganes ៣-១។

គួរឲ្យដឹងថា ការឈ្នះ៥ប្រកួតជាប់គ្នានេះ ធើ្វឲ្យ Real មានទំនុកចិត្ដយ៉ាងខ្លាំង ក្នុងការទៅលេងក្នុងដី PSG ដែលជាការប្រកួតសំខាន់របស់ពួកគេ ក្នុងពានរង្វាន់ Champions League សម្រាប់ជើងទី២ ខណៈកាលពីជើងទី១ ក្រុមនៅអេស្ប៉ាញ នេះ បានឈ្នះក្រុមនៅបារាំង ៣-១ រួចម្ដងហើយ ៕  

ឈ្នះ Alaves ៤-០ កាលពីចុងសប្ដាហ៍មុន
Gareth Bale
Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]