អង់គ្លេស៖ មួយរយៈពេលចុងក្រោយនេះ កីឡាករ Eden Hazard បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លិបធំៗជាច្រើន ដែលក្នុងនោះរួមមាន ក្រុមអធិរាជស Real Madrid ជាដើម។

យ៉ាងណាមិញ ក្នុងពេលនេះដែរ ក្លិបតោខៀវ Chelsea កំពុងតែត្រៀមលុបបំបាត់ពាក្យចចាមអារ៉ាមទាំងនេះ ដោយធ្វើការចងជើងកីឡាករ ​​​​​​​​​​​​​​​​​​​​សញ្ជាតិបែលហ្ស៊ិក រូបនេះ ជាមួយនឹងកិច្ចសន្យាថ្មី ដែលអាចឲ្យគេទទួលបានប្រាក់ឈ្នួល យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅជាង ៤០ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្តាហ៍ រួមជាមួយនឹងប្រាក់បន្ថែមមួយចំនួនទៀតផង។

គួរឲ្យដឹងផងដែរថា ទោះបីជាកិច្ចព្រមព្រាងថ្មីនេះ មិនទទួលបានជោគជ័យក៏ដោយ ក៏កីឡាករ Hazard នឹងត្រូវនៅលេងក្នុងក្លិប Chelsea រហូតដល់ឆ្នាំ ២០២០ ដែរ ៕ 

កីឡាករ Eden Hazard
កីឡាករ Eden Hazard
កីឡាករ Eden Hazard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]