អង់គ្លេស៖  កីឡាករខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករបស់ក្លិប Man Utd បានផ្តល់យោបល់ទៅឲ្យសហព័ន្ធបាល់ទាត់អង់គ្លេស FA ថាក្របខណ្ឌបាល់ទាត់អង់គ្លេសគួរតែមានការប្រកួតប្រជុំកីឡាករល្បីៗ (All-star)។

កីឡាករវ័យ ២៤ឆ្នាំរូបនេះបានបន្តថា នៅក្របខណ្ឌបាល់ទាត់អង់គ្លេសគួរតែមានក្រុមខាងជើង (Northern Teams ឬ ក្រុមដែលមានទឹកដីស្ថិតនៅខាងជើងនៃចក្រភពអង់គ្លេស) និងក្រុមខាងត្បូង (Southern Teams ឬក្រុមដែលមានទឹកដីស្ថិតនៅខាងត្បូងនៃចក្រភពអង់គ្លេស) ព្រមទាំងបន្តថាគួរឲ្យទស្សនិជន និងអ្នកគាំទ្របោះឆ្នោតជ្រើសរើសថាកីឡាករណាដែលសាកសម និងមានឈ្មោះទៅលេងការប្រកួតនោះ។

អតីតកីឡាកររបស់ក្រុម Everton រូបនេះបានធ្វើការផ្តល់យោបល់បែបនេះដោយបង្ហោះសាររបស់ខ្លួនបណ្តាញសង្គម Twitter ដោយលើកពីក្របខណ្ឌបាល់បោះសហរដ្ឋអាមេរិក NBA មកធ្វើជាឧទាហរណ៍។

គួរឲ្យដឹងផងដែរថា ក្របខណ្ឌកំពូលគ្រប់កីឡានៅសហរដ្ឋអាមេរិកតែងតែមានការប្រកួតប្រជុំកីឡាករល្បីៗពីគ្រប់ក្រុម ដោយការប្រកួតទាំងនោះនឹងប្រព្រឹត្តិទៅនៅពេលចប់ ឬជិតចប់រដូវកាល។  ឧទាហរណ៍នៃ All-Star Game នៃសហរដ្ឋអាមេរិកមានដូចជា ការប្រកួត NBA All-Star Game របស់ក្របខណ្ឌកំពូលកីឡាបាល់បោះ (NBA) , ការប្រកួត Pro Bowl របស់ក្របខណ្ឌកំពូលកីឡាបាល់អោប (NFL) និងការប្រកួត MLS All-Star Game របស់ក្របខណ្ឌកំពូលកីឡាបាល់ទាត់ (MLS) ។

តើទស្សនិកជនគាំទ្រយោបល់របស់កីឡាករ Romelu Lukaku ទេ? 

ការប្រកួត NBA All-Star
ការប្រកួត Pro Bowl
ការប្រកួត MLS All-Star

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]