ភ្នំពេញ៖ ក្រុមជើងឯកលីកកំពូលកម្ពុជា បឹងកេត នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ស្វាគមន៍ក្រុម Shan United របស់ប្រទេសមីយ៉ាន់ម៉ា នៅវេលាល្ងាចនេះ វេលាម៉ោង ៦និង៣០នាទី វគ្គសន្សំពិន្ទុតាមពូល នៃពានរង្វាន់ AFC Cup ។

ក្រុមដែលមានរហស្សនាម នាគបៃតង នឹងព្យាយាមធើ្វយ៉ាងណាដើម្បីទទួលបាន ៣ពិន្ទុ ជាលើកដំបូង សម្រាប់រក្សាខ្លួនក្នុងពានរង្វាន់មួយនេះ ជាបន្ដទៀត បន្ទាប់ពីការប្រកួតដំបូង ពួកគេភ្លាត់ចាញ់ Ceres-Negros ក្រៅដីដល់ទៅ ៩-០។  

ក្រុមបឹងកេត (រូបភាព៖ MYTV)

ចំណែកឯក្រុម Shan United វិញ ក្នុងការប្រកួតដំបូង ក៏ពួកគេធើ្វមិនបានល្អដែរ ពោលគឺ បានចាញ់ក្រុមមកពីប្រទេសសិង្ហបុរី Home United ក្នុងលទ្ធផល ១-០ ។ 

ក្រុម Shan United

គួរឲ្យដឹងថា កីឡាករសំខាន់មួយចំនួន របស់ក្រុមបឹងកេត មានដូចជា Julius Oiboh និង Gbenga Samuel ដែលខកខានក្នុងការប្រកួតដំបូង ដោយសារបញ្ហា Visa នោះ នឹងអាចចូលលេងបានវិញក្នុងការប្រកួតល្ងាចនេះ។ 

បឹងកេត កាលលេងប្រកួតមុន

ដូច្នេះ ចាំមើលថាតើក្រុមបឹងកេត អាចទទួលបាន ៣ពិន្ទុ ជាលើកដំបូង នៅពេលដែលពួកគេស្វាគមន៍ក្រុម Shan United បានដែរ ឫយ៉ាងណា?

Poster សម្រាប់ការប្រកួតនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]