ភ្នំពេញ៖ បន្ទាប់ពីដឹងដំណឹងដ៏សោកសៅមួយ ដោយតារាភាពយន្តស្រីដ៏ល្បីរបស់ប្រទេសឥណ្ឌា ឈ្មោះថា Sridevi ទទួលស្លាប់  តារាចម្រៀងប្រុសចាស់វស្សាប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ក៏បានសម្តែងការក្រៀមក្រំដោយបង្ហោះសារមួយ នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន។

ក្នុងនោះដែរ លោក ណុប បាយ៉ារិទ្ធបានបង្ហោះសារយ៉ាងសោកសៅមួយ ជាមួយរូបរបស់ Sridevi ជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយ Caption ថា៖ “ចូលរួមសោកស្តាយ តារាភាពយន្តដ៍ល្បីល្បាញរបស់ប្រទេសឥណ្ឌា ស្រីទេវី ដ៏ពោពេញដោយទេពកោសល្យខ្ពស់ និងជាidolក្នុងចិត្តរបស់ខ្ញុំកាលពីតូចបានទទួលមរណៈភាពហើយកាលពីយប់មិញក្នុងអាយុ៥៤ឆ្នាំ ដោយសារគាំងបេះដូង”។

យ៉ាងណាមិញ មហាជនពិតជាភ្ញាក់ផ្អើលមែនទែន ពេលដែលឃើញ លោក ណុប បាយ៉ារិទ្ធ បង្ហោះសារបែបនេះ ព្រោះមហាជនមិននឹកស្មានថា តារាសម្តែង Sridevi គឺជាIdol ដែលលោកស្រលាញ់ខ្លាំង តាំងពីលោកនៅក្មេងនោះទេ៕

លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ
Sridevi ដែលទើបតែស្លាប់
Sridevi ដែលទើបតែស្លាប់
សារដែលលោក ណុប បាយ៉ារិទ្ធបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ