អង់គ្លេស៖ ក្លិប Manchester City បានចាប់ផ្តើមរៀបចំ ក្បួនដង្ហែពានរង្វាន់របស់ខ្លួនបាត់ទៅហើយ បើទោះបីជាការប្រកួត ក្នុងក្របខ័ណ្ឌកំពូល ក្នុងប្រទេសអង់គ្លេស និងទ្វីបអឺរ៉ុប នៅសល់ច្រើនប្រកួតទៀតក៏ដោយក្តី។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ការដង្ហែពានរង្វាន់នេះ នឹងផ្តោតទៅលើពាន English Premier League ពាន Carabao ដែលពួកគេទើបតែឈ្នះកាលពីថ្មីៗនេះ ព្រមទាំងពាន Champions League ផងដែរ បើសិនជាពួកគេអាចទទួលបានជោគជ័យក្នុងពានរង្វាន់មួយនេះ។

គួរឲ្យដឹងផងដែរ ក្នុងសប្តាហ៍ទី២៧ នេះ ក្លិបមេឃខៀវ Man City កំពុងតែនាំមុខក្រុមលេខ ២ Man United ចំនួន ១៣ពិន្ទុ។ ចំណែកឯក្របខ័ណ្ឌ UEFA Champions League វិញ ពួកគេកំពុងតែរង់ចាំ ការកាត់សេចក្តីក្នុងជើងទី២ ដោយក្នុងជើងទី១ ក្រុមជើងខ្លាំងមួយនេះ បានយកឈ្នះក្រុម Basel ក្នុងលទ្ធផល ៤-០ ៕ 

ក្បួនដង្ហែរពានរង្វាន់របស់ក្លិប Man City កាលពីលើកមុន
ការឈ្នះពាន Carabao របស់ Man City
ការឈ្នះពាន Carabao របស់ Man City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]