អេស្ប៉ាញ៖ ខ្សែបម្រើក្លិប Man United កីឡាករ Ander Herrera កំពុងតែប្រឈមមុខនឹងការជាប់ពន្ធនាគារ រយៈពេល ៤ឆ្នាំ ដោយសារតែមូលហេតុមួយ។

បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ព្រះរាជអាជ្ញា ក្នុងប្រទេសអេស្ប៉ាញ បានលើកឡើងថា ពួកគេនឹងទាមទារឲ្យមានការកាត់ទោស កីឡាករ Herrera រួមជាមួយនឹងកីឡាករបាល់ទាត់ ៣៥នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងការហាមឃាត់ប្រកបអាជីពបាល់ទាត់ រយៈពេល ៦ឆ្នាំ បន្ថែមទៀត ប្រសិនករណីរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធទៅនឹងរឿងស៊ីសំណូក ក្នុងការប្រកួតរវាងក្រុម Deportivo និងក្រុម Zaragoza ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានសារព័ត៌មានជាច្រើន បានឲ្យដឹងផងដែរថា ក្រុមមេធាវីក្របខ័ណ្ឌ La Liga ក៏កំពុងតែធ្វើការទាមទារ ឲ្យកីឡាករដែលប្រព្រឹត្តិបទល្មើសទាំងអស់នោះ ជាប់ពន្ធនាគាររហូតដល់ទៅរយៈពេល ៤ឆ្នាំ។

ដូច្នេះមានន័យថា ពួកគេនឹងមិនអាចត្រូវលើកលែងទោស ឲ្យស្ថិតនៅក្រៅការឃុំខ្លួនបាន ដូចជាការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំនោះឡើយ។

គួរឲ្យដឹងផងដែរថា ការកាត់ក្តីនឹងអាចធ្វើឡើងនៅចុងឆ្នាំនេះ ដូច្នេះជោគវាសនាកីឡាករជាង ៤០រូបនេះ ក៏នឹងអាចបានដឹង នាពេលឆាប់ៗខាងមុខនេះផងដែរ ៕ 

កីឡាករ Ander Herrera
កីឡាករ Ander Herrera ពេលនៅប្រកបអាជីពក្នុងប្រទេសអេស្ប៉ាញ
កីឡាករ Ander Herrera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]