ភ្នំពេញ៖ តារាចម្រៀងដ៏ល្បី នៅក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស និង លោក ងួនចាន់ ដេវីត កំពុងតែ ទទួលបានការអ្នកគាំទ្រច្រើន ជាពិសេសមិត្តៗ​យុវវ័យបច្ចុប្បន្នតែម្ដង។

ថ្មីៗនេះ អ្នកទាំង២ មើលទៅគឺរវល់រៀងៗខ្លួន ជាក់ស្ដែង ដូចជាការច្រៀងតាមខេត្ត ការប្រគុំតន្រ្តីនានា ក្នុងរាជធានីភ្នំពេញ ក៏ដូចជាការខិតខំបង្កើតបទថ្មីដែលជាកាដូជូនប្រិយមិត្តជាដើម ។

ជាពិសេស អ្នកទាំងពីរកាន់តែស្និទ្ធស្នាលខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ មិនថាទៅទីណានោះទេ សង្កេតឃើញថា ភាគច្រើនតែងតែទៅជាមួយគ្នាជានិច្ចផងដែរ ។

តូយ៉ាង ដូចជារូបថ្មីមួយដែល ទេព បូព្រឹក្ស ទើបតែបង្ហោះ ក្នុងគណនីអ៊ីនស្តារក្រាម មួយថ្ងៃមុននេះ ឃើញថានាង និងដេវីត ស្និទ្ធស្នាលជាមួយគ្នា មិនខ្វល់ថានៅលើឆាក ទោះបីជាការសម្ដែងតាមបទចម្រៀង។ ជាពិសេស ពួកគេ តែងតែផ្អែមល្ហែមដាក់គ្នា​ ស្ទើរតែគ្រប់ពេលទៅហើយ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

កញ្ញាទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស និង លោក ងួនចាន់ ដេវីត
កញ្ញា ទេព បូព្រឹក្ស និង លោក ងួនចាន់ ដេវីត
កញ្ញា ទេព បូព្រឹក្ស និង លោក ងួនចាន់ ដេវីត រូបដែលស្និទ្ធស្នាលទាំងនៅលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស