ស៊ីរី៖ រូបភាពគួរឲ្យរន្ធត់ជាច្រើនសន្លឹក បង្ហាញទិដ្ឋភាពនៃជនរងគ្រោះជាកុមារជាច្រើននាក់បានស្លាប់បាត់បង់ជីវិត និងខ្លះទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយការវាយប្រហារពីលើអាកាសមួយនៅតំបន់ឧទ្ទាមកាន់កាប់ "al-Shifuniyah" ធ្វើឡើងដោយរបបលោកអាសាដ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉េលរបស់ចក្រភពអង់គ្លេស។

ក្នុងចំណោមរូបភាពទាំងនោះ គេសង្កេតឃើញមាន កុមារាម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារពុលឧស្ម័នគីមី នេះបើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យនៅក្នុងតំបន់។ រីឯកុមារ និងទារកជាច្រើននាក់ផ្សេងទៀត ក៏កំពុងត្រូវបានជួយសង្គ្រោះជីវិត និងបំពាក់នូវបំពង់អុកស៊ីសែនផងដែរ។

កុមាររងគ្រោះ

ឆ្លើយតបនឹងបញ្ហានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវ ឲ្យភាគីជម្លោះទាំងអស់ ត្រូវអនុវត្តបទឈប់បាញ់រយៈពេល ៣០ ថ្ងៃ។

គួរឲ្យដឹងថា សង្គ្រាមស៊ីរីបានអូសបន្លាយអស់រយៈពេលជិត ៨ ឆ្នាំមកហើយ គិតមកទល់ពេលបច្ចុប្បន្ន។ ជាលទ្ធផលជនស៊ីវិលជាច្រើនសែននាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀត ត្រូវបង្ខំចិត្តភៀសខ្លួនចាកចេញពីស្រុកកំណើត។

ជុំវិញបញ្ហានេះ រដ្ឋាភិបាលលោកអាសាដ តែងតែបដិសេធរាល់ការចោទប្រកាន់ទាំងឡាយ ថាខ្លួនមិនបានប្រើប្រាស់អាវុធគីមីក្នុងសង្គ្រាមនោះទេ៕ 

កុមាររងគ្រោះ
កុមាររងគ្រោះ
កុមាររងគ្រោះ
កុមាររងគ្រោះ
កុមាររងគ្រោះ
កុមាររងគ្រោះ
កុមាររងគ្រោះ
កុមាររងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]