បារាំង៖ ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបារាំង Paris St-Germain កីឡាករ Neymar នឹងត្រូវខកខានមិនបានជួយក្រុម ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ជើងទី២ ទល់នឹងក្រុម Real Madrid ក្រោយរងរបួសបាក់ឆ្អឹងកជើង កាលពី ២ថៃ្ងមុន។

កីឡាករជម្រើសជាតិប្រេស៊ីល វ័យ២៦ឆ្នាំ រូបនេះ បានរងរបួសអំឡុងការប្រកួតក្នុងលីកទល់នឹងក្រុម Marseille កាលពីចុងសប្ដាហ៍កន្លងទៅ។  

Neymar រងរបួស នឹងអវត្ដមានក្នុងជំនួបទល់នឹង Real Madrid

Neymar បានចូលរួមជាមួយ PSG ក្នុងតម្លៃបំបែកកំណត់ត្រា ២០០លានផោន (ប្រហែលជា ២៧៩លានដុល្លារអាមេរិក) បន្ទាប់ពីចាកចេញពីក្រុម Barcelona ខណៈគិតមកត្រឹមពេលនេះ រូបគេស៊ុតបញ្ចូលទីបានចំនួន ២៩គ្រាប់ហើយ ក្នុងចំណោមការប្រកួត ៣០ប្រកួត។

ក្រុមយក្សនៅបារាំង បានបញ្ជាក់ថា អតីតកីឡាកររបស់ក្រុម Santos រូបនេះ បានរងរបួស បាក់ឆ្អឹងកជើងផ្នែកខាងស្ដាំ ហើយក្រុមគ្រូពេទ្យនៅមិនទាន់ដឹង នៅឡើយទេថា តើរយៈពេលប៉ុន្មាន ដែលរូបគេនឹងត្រូវនៅក្រៅទីលាន។  

Neymar រងរបួស

គួរឲ្យដឹងថា Paris Saint-Germain កំពុងដាច់ ១៤ពិន្ទុ ពីក្រុមលេខ២ Monaco ក្នុងលីក ហើយនៅថៃ្ងទី៦ ខែមីនា សប្ដាហ៍ក្រោយនេះ ពួកគេនឹងត្រូវស្វាគមន៍ក្រុមយក្សមកពីអេស្ប៉ាញ Real Madrid ក្នុងជើងទី២ វគ្គ១៦ក្រុមចុងក្រោយ ខណៈកាលពីជើងទី១ PSG បានចាញ់ Real ៣-១ រួមមកហើយ ៕ 

Neymar
Neymar រងរបួស
Neymar រងរបួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]