(ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា សួស វីហ្សា ស្របពេលដែលដំណឹងស្នេហារបស់នាងជាមួយតារាប្រុសរូបសង្ហា លោក ថមមី កាន់តែផ្ទុះកក្រើកឡើង ដូចបាយពុះរហូតមានការនិយាយថា នាងកំពុងត្រៀមចូលរោងការផ្លូវការ នាដើមឆ្នាំ២០១៨នោះ ភ្លាមៗសាមីខ្លួន ក៏បានចេញមុខប្រតិកម្មឆ្លើយបដិសេធថា គ្មានការពិតឡើយ។

ជាការកត់សម្គាល់ សម្រាប់ជីវិតឯកជនរបស់តារាស្រី កញ្ញា សួស វីហ្សា ទោះបីជាបច្ចុប្បន្ននាង កំពុងរងនូវព័ត៌មាននៃមន្ទិលស្នេហ៍ ក្រៅឆាក ដូចដែលបានលើកឡើងខាងលើនេះ ក៏ពិតមែន ប៉ុន្តែកន្លងមកនាងហាក់ដូចជា មិនសូវចាប់អារម្មណ៍អំពីរឿងជីវិតគូនេះឡើយ។ ផ្ទុយទៅវិញតារាស្រីរូបនេះ ក៏តែងបង្ហាញពីស្នាមញញឹម ជាមួយភាពសប្បាយរីករាយប្រៀប បាននឹងមនុស្សខ្លួនមួយមិនទាន់មានគូអ៊ីចឹងដែរ។

ដោយឡែក ចាប់អារម្មណ៍មកមើល លើជីវិតឯកជនរបស់ សួស វីហ្សា នាពេលបច្ចុប្បន្នវិញ គឺជារឿយៗនាងតែងបានប្រកាសថា សម្រាប់ខ្លួនឯងតែម្នាក់ គឺនាងធ្លាប់ឆ្លងកាត់ស្ទើរគ្រប់រសជាតិ មានទាំងភាពសប្បាយ កើតទុក និងជោគជ័យ ឬបរាជ័យជាដើម ពោលគឺគ្រាន់តែពេលខ្លះនាងមិនចង់យកវាទុកក្នុងចិត្ត។

ជាក់ស្តែងពេលនេះ កញ្ញា សួស វីហ្សា បានសរសេរបង្ហោះថា «ជីវិតនេះស្គាល់អស់ហើយ កើតទុក្ខក៏ច្រើន សប្បាយក៏ច្រើន បរាជ័យក៏ច្រើន ជោគជ័យក៏ច្រើន សំខាន់ពេលនេះ អាយុក៏ច្រើនដែរអ៊ីចឹង គួរល្មមដល់ពេលឈប់ធ្វើចរិតដូចកូនក្មេងតទៀតហើយ!»។

សូមបញ្ជាក់ថា កញ្ញា សួស វីហ្សា គឺជាតារាចម្រៀងស្រីល្បីឈ្មោះគួរសម និងទទួលបានការគាំទ្រច្រើន ពីមហាជនគ្រប់ស្រទាប់វ័យ។ ការវិវឌ្ឍខ្លួនចូលវិស័យសិល្បៈរបស់ កញ្ញា សួស វីហ្សា ជាច្រើនឆ្នាំមកនេះ ក៏បានកែប្រែទាំងជីវភាពរស់នៅ និងធ្វើឲ្យប្រជាប្រិយភាពរបស់នាងកើនឡើង ជាលំដាប់ផងដែរ៕

សួស​ វីហ្សា
សួស​ វីហ្សា
សួស​ វីហ្សា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា