ភ្នំពេញ៖ តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា ដែលជាតារាមួយរូបដែលមានទឹកដមសំនៀងដ៏សែនពិរោះ ហើយរហូតមកដល់ពេលបច្ចុប្បន្នអ្នកនាង នៅតែមមាញឹក ជាមួយនឹងអាជីពសិល្បៈដដែល ។

បើតាមការសង្កេតឃើញថា តារាជើងចាស់រូបនេះ នៅតែមានប្រជាប្រិយភាព និង ទទួលបានការគាំទ្រពីមហាជនជាច្រើន ក៏ដោយសារតែភាពដ៏ប៉ិនប្រសព្វ ក្នុងការច្រៀងរបស់អ្នកនាង ដែលហាក់មិនចេះប្រែប្រួល។

ជាក់ស្តែង កាលពីម្សិលមិញនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះរូបភាព២សន្លឹក ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាច្រើន ព្រោះអ្នកនាង បានតុបតែងខ្លួនបែប Cute Cute មើលទៅពិតជាក្មេងជាងវ័យយ៉ាងខ្លាំង។

ក្នុងនោះ ក៏មានអ្នកគាំទ្រ បានឃើញហើយ សរសើរមិនដាច់ពីមាត់ ទោះបីជាមានវ័យកាន់តែចាស់ក៏ដោយ ប៉ុន្តែអ្នកនាងនៅតែលេងខ្លួនស្រស់ស្អាតមិនឲ្យចាញ់តារាក្មេងៗប៉ុន្មានទេ៕ 

អ្នកនាង ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា តុបតែងខ្លួនស្រស់ស្អាតក្មេងជាងវ័យ
អ្នកនាង ម៉េង កែវពេជ្ជតា តុបតែងខ្លួនស្រស់ស្អាតក្មេងជាងវ័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉េង កែវ​​ពេជ្ជតា