(ភ្នំពេញ)៖ ពិតជាមិនធម្មតា តារាសម្ដែងប្រុសរូបសង្ហារ លោក ឈឹម សក្កដា ថ្មីៗនេះ បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ខណៈបទចម្រៀងថ្មីរបស់លោក ដែលមានចំណងជើងថា «រាំលោតៗ» កំពុងតែកក្រើកពេញបណ្តាញ សង្គមហ្វេសប៊ុក និងក្នុង Youtube ដោយមានទស្សនិកជនជាច្រើន និយមស្តាប់នឹងចង្វាក់ប្លែក តែម្ដង។

ជាការពិតណាស់ តារាសម្តែង ដែលកំពុងមានប្រជាប្រិយភាព លោក ឈឹម សក្កដា និងត្រូវបានគេដឹងថា ជាគូស្នេហ៍របស់តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា ក្រៅពីមានទីផ្សារសិល្បៈ ផ្នែកសម្ដែង យ៉ាងកាក់កបហើយនោះ លោកក៏បានបញ្ចេញស្នាដៃ Original Song មួយដែលមានចំណងជើងថា «រាំលោតៗ» ដែលបទនេះ ជាប្រភេទបទញាក់កន្ត្រាក់អារម្មណ៍ ព្រមទាំងមានទស្សនិកជនកោតសរសើរថា ពីរោះមិនដាច់ពីមាត់ ផងដែរ។

តោះ! កុំឲ្យខាតពេលយូរ ចង់ដឹងថា ចម្រៀងមួយនេះ មានអត្ថន័យ និងពីរោះដ៏កម្រិតណានោះ សូមរីករាយទស្សនាវីដេអូខាងក្រោម ជាមួយ Khmer Talking ទាំងអស់គ្នា៖

រូបភាព នៅក្នុងបទថ្មី​ ឆឹម សក្កដា
រូបភាព នៅក្នុងបទថ្មី​ ឆឹម សក្កដា
ឆឹម សក្កដា
ឆឹម សក្កដា និង ពេជ្រ សោភា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា