អង់គ្លេស: ខណៈពេលដែលក្រុម Man Utd និង Chelsea ប្រកួតគ្នាយ៉ាងស្វិតស្វាញនៅលើទីលាន Old Trafford យប់ម៉ិញ ក្រុមយក្សរបស់អង់គ្លេសទាំងពីរនេះក៏កំពុងប្រកួតគ្នាយ៉ាងស្វិតស្វាញនៅលើទីផ្សារដោះដូរកីឡាករដែរ។

តាមប្រភពខ្លះបានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Robert Lewandowski របស់ក្រុម Bayern Munich កំពុងពិចារណាផ្លាស់ប្តូរមកលេងនៅក្របខណ្ឌអង់គ្លេសវិញដោយថ្មីៗនេះ Lewandowski បានផ្លាស់ប្តូរអ្នកចាត់ការទូទៅរបស់ខ្លួនដោយចុះហត្ថលេខាជាមួយលោក Pini Zahavi។ អ្នកចាត់ការទូទៅវ័យ ៧៤ ឆ្នាំរូបនេះមានបណ្តាញជាមួយក្លិបធំៗជាច្រើននៅអង់គ្លេស និងអេស្ប៉ាញ ហើយគាត់ក៏ជាអ្នកចាត់ការទូទៅរបស់កីឡាករ Neymar ផងដែរ។

យ៉ាងណាម៉ិញ​ ទោះបីជាក្លិប Chelsea ទើបនឹងទិញខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Alvaro Morata នៅរដូវក្តៅឆ្នាំមុននេះយ៉ាងណាក្តី ក៏គ្រូបង្វឹកបង្គោលគឺលោក Antonio Conte នៅតែមិនទាន់ពេញចិត្តនូវទម្រង់លេងរបស់កូនក្រុមគាត់ដែរ ហើយគាត់កំពុងស្វះស្វែងនាំយកកីឡាករថ្មីៗមកបន្ថែមនៅតំបន់ប្រយុទ្ធ។

ទម្រង់លេងរបស់​ Lewandowski មិនត្រឹមតែទាក់ទាញភ្នែកក្រុម Chelsea ប៉ុណ្ណោះទេ ក្រុម Manchester United ក៏បានបញ្ចេញចំណាប់អារម្មណ៍ចង់យកកីឡាករសញ្ជាតិប៉ូឡូញរូបនេះមកកាន់ទឹកដី Old Trafford ផងដែរ ទោះបីជាលោក Jose Mourinho បាននិយាយថាក្រុមគាត់នឹងមិននាំយកខ្សែប្រយុទ្ធមកទៀតទេ បន្ទាប់ពីទិញបាន Alexis Sanchez ពីក្រុុម​ Arsenal កាលពីខែមករាកន្លងមកនេះ។

ក្រៅពីក្រុមនៅអង់គ្លេស ក្លិប Real Madrid ក៏បានបញ្ហាញនូវការចាប់អារម្មណ៍ទម្រង់លេងដ៏ល្អរបស់ Lewandowski ដែរដោយក្លិប Real Madrid ចង់យកខ្សែប្រយុទ្ធប៉ូឡូញមួយនេះមកជំនួសកីឡាករ Karim Benzema ដែលកំពុងតែមិនអាចរកគ្រាប់គ្រប់គ្រាន់មកជួយទម្រង់លេងរបស់ក្លិបនៅក្នុងក្របខណ្ឌ La Liga៕

កីឡាករ Robert Lewandowski
អ្នកចាត់ការទូទៅថ្មីរបស់ Lewandowski
គ្រូបង្វឹកបង្គោលរបស់ Chelsea លោក An

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]