ភ្នំពេញ៖ កាលពីម្សិលមិញនេះ ការប្រកួតពានរង្វាន់អន្តរជាតិកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm បានធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់ក្បាច់គុណបុរាណខ្មែរ ជក់ចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែគូប្រដាល់អន្តរជាតិមួយគូ ដែលមានកីឡាករកម្ពុជា គឺ តោកំណាចមកពីបន្ទាយមានជ័យ មាស សុជាតិ និងកីឡាករឡាវ គឺ ឆាន់ឆ័យ។

មាស សុជាតិ ឡើងដាល់គូប្រកួតឡាវ ទាំងថ្ងៃចូលរោងការ

ខណៈដែលកីឡាករទាំង២រូប កំពុងធ្វើពិធីគុណគ្រូនោះ អ្នកអថាធិប្បាយក៏បានបញ្ជាក់ដែរថា នៅក្នុងថ្ងៃប្រកួតនេះ គឺជាថ្ងៃចូលរោងការរបស់កីឡាករ មាស សុជាតិ តែម្តង ហើយបន្ទាប់ពីការប្រកួតនេះចប់ កីឡាកររូបនេះ នឹងធ្វើដំណើរទៅកាន់ស្រុកកំណើតវិញ ដើម្បីចូលរោងជ័យរបស់ខ្លួន។

មាស សុជាតិ ឡើងដាល់គូប្រកួតឡាវ ទាំងថ្ងៃចូលរោងការ

ជាក់ស្តែង ការប្រកួតដ៏ជក់ចិត្ត បានចាប់ផ្តើមមិនទាន់ចប់ទឹកទី១ស្រួលបួលផង គេក៏បានដឹងលទ្ធផលទៅហើយ ដោយក្នុងនោះកីឡាបង្គល់ក្រហម មាស សុជាតិ បានចាញ់កីឡាករបង្គល់ខៀវ ជនជាតិឡាវ ឆាន់ឆ័យ ដោយសន្លប់ក្នុងទឹកទី១។

មាស សុជាតិ ឡើងដាល់គូប្រកួតឡាវ ទាំងថ្ងៃចូលរោងការ

ទោះបីជា កីឡាករ មាស សុជាតិ បានចាញ់គូប្រកួតទៅហើយក្តី ក៏សរសើរដល់ទឹកចិត្តជាកីឡាករ និងទំនួលខុសត្រូវក្នុងការងារ ដែលសុខចិត្តមកប្រដាល់ទាំងថ្ងៃចូលរោងការ ហើយសង្ឃឹមថា កីឡាកររូបនេះ នឹងទទួលបានជ័យជំនះក្នុងការប្រកួតក្រោយៗទៀត៕ 

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]