ភ្នំពេញ៖  ដោយមើលឃើញពីតំរូវការដឹកជញ្ជូន និងការកើនឡើងឥតឈប់ឈរនៃអាជីវកម្មលក់តាមអនឡាញ  ទើបជំរុញឲ្យកញ្ញា ឡុង លក្ខិណា បង្កើតសេវាកម្មដឹកជញ្ជូន Joonaak នេះឡើង។

Joonaak (ជូនអ្នក) កំពុងទទួលបានការគាំទ្រ និងពេញនិយមពីសំណាក់ម្ចាស់អាជីវកម្មលក់តាមអនឡាញជាច្រើន។ តើកត្តាអ្វីខ្លះទៅដែលបានជួយជំរុញឲ្យកញ្ញាអាចឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារមួយនេះ ហើយអ្វីទៅដែលនៅពីក្រោយភាពជោគជ័យធ្វើឲ្យ Joonaak ទទួលបានវិនិយោគទុនពីក្រុមហ៊ុន Smart Axiata ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនថែមទៀតនោះ? ក្នុងន័យនេះគឺយើងនឹងបានជួបកញ្ញា ឡុង លក្ខិណា ដែលជាសហស្ថាបនិក និងជាប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Joonaak ដើម្បីទទួលបានការចែករំលែកបទពិសោធន៍ និងឆ្លើយសំនួររបស់អ្នកចូលរួម ពីសំណាក់កញ្ញាដោយផ្ទាល់ ដែលគាត់នឹងចូលរួមធ្វើជាវាគ្មិននៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យា Start&Angels នៅថ្ងៃទី ២ ខែមីនា ខាងមុខនេះ។

កញ្ញ ឡុង លក្ខិណា នឹងធ្វើជាវាគ្មិនក្នុងព្រឹត្តិការណ៍នេះ

ក្រៅពីនេះក៏មានវាគ្មិនជាច្រើនរូបទៀត ដែលបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗនៅកម្ពុជា និងបរទេសមកធ្វើការចែករំលែកចំណេះដឹង គំនិតច្នៃប្រឌិត បទពិសោធន៍ និងគន្លឹះល្អៗជូនដល់អ្នកចូលរួមផងដែរ។

នៅក្នុងព្រឹត្តការណ៍បច្ចេកវិទ្យាដ៏ពិសេសនេះ នឹងមានអ្នកចូលរួមជាច្រើនបានជួបទំនាក់ទំនងគ្នា (Networking) ដែលមានដូចជាវិនិយោគិន និងអ្នកចូលចិត្តវិស័យបច្ចេកវិទ្យា។

គួរបញ្ជាក់ផងដែរថា ព្រឹត្តការណ៍នេះរៀបចំឡើងដោយ Startup&Angels មកពីអូស្ត្រាលី សហការរៀបចំដោយ Khmerload និង 360 Ads & Events និងមានការឧបត្ថម្ភពីក្រុមហ៊ុន Smart Axiata។

ទីតាំងព្រឹត្តការណ៍ស្ថិតនៅអគារ Raintree Cambodia (ក្រោយធនាគារកាណាឌីយ៉ា), GF-02 Raintree, #299 ផ្លូវព្រះអង្គឌួង (St. 110), សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ កម្មវិធីចាប់ផ្តើមពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ៩យប់។

ចំពោះតម្លៃសំបុត្រចូលរួមក្នុងម្នាក់២០ដុល្លារ (១០ដុល្លារសម្រាប់អ្នកកក់ទុកមុន)។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ៖ 086 836 642086 836 647

វាគ្មិនខ្មែរនិងបរទេសផ្សេងៗទៀត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]