អាមេរិក៖ អតីតកីឡាការិនីជើងខ្លាំង ក្នុងទ្រុងរបស់ស្ថាប័ន UFC នាង Ronda Rousey ទីបំផុតបានចុះកុងត្រាជាផ្លូវការ ជាមួយស្ថាប័នកីឡាកាស ដ៏ធំជាងគេលើលោកហើយ គឺ WWE កាលពីព្រឹកមិញនេះ។ 

នាង Ronda Rousey ចុះកុងត្រាជាមួយស្ថាប័នកីឡាកាស WWE

ក្នុងព្រឹត្ដិការណ៍ WWE Elimination Chamber ដែលធើ្វឡើងកាលពីព្រឹកមិញ (យប់ថៃ្ងអាទិត្យ នៅប្រទេសអាមេរិក) អតីតម្ចាស់ខែ្សក្រវ៉ាត់ UFC Heavyweight Champions រូបនេះ បានបង្ហាញខ្លួន ក៏ដូចជាធើ្វការចុះកុងត្រាជាផ្លូវការ សម្រាប់ការប្រកួតផ្សេងៗ ក្នុងស្ថាប័នឈឺសាច់មួយនេះ។

អ្វីដែលគូរឲ្យចាប់អារម្មណ៍ ក្នុងពិធីចុះកិច្ចសន្យានេះ នាង Ronda បានចាប់បោក COO របស់ WWE គឺលោក Triple H ទៅនឹងតុចុះកិច្ចសន្យានោះ រហូតដល់បាក់ជាពីរ ក្រោយពីរូបលោក និងភរិយា បានធើ្វជាអធិបតីក្នុងពិធីមួយនេះ ដែលធើ្វឲ្យទស្សនជនក្នុងកម្មវិធីនោះទាំងមូល មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

គួរឲ្យដឹងថា កីឡាការិនីសញ្ជាតិអាមេរិក រូបនេះ បានបង្ហាញខ្លួនក្នុងព្រឹត្ដិការណ៍ Royal Rumble កាលពីខែមុន ខណៈដែលពេលនេះ រូបនាងបានក្លាយជាអ្នកកីឡាកាសផ្លូវការរបស់ WWE ហើយ ស្របពេលដែលព្រឹត្ដិការណ៍ដ៏ធំប្រចាំឆ្នាំ Wrestlemnia លើកទី៣៤ ក៏ឈានជិតមកដល់ផងដែរ ៕

នាង Ronda Rousey និង Triple H
នាង Ronda Rousey និងប្រពន្ធ Triple H
នាង Ronda Rousey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]