អេស្ប៉ាញ៖ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ក្លិប Real Madrid បានលុតក្រុម Alaves យ៉ាងចាស់ដៃ នៅក្នុងលទ្ធផល ៤-០ តាមរយៈការស៊ុតបញ្ចូលទី ពីសំណាក់កីឡាករ Gareth Bale កីឡាករ Cristiano Ronaldo និងកីឡាករ Benzema ។

ជាក់ស្ដែង ដូចដឹងស្រាប់ហើយថា Ronaldo តែងតែរ៉ាប់រងបាល់ពិន័យ ១១ម៉ែត្រ របស់ក្លិប Real Madrid ។ ប៉ុន្តែកាលពីចុងសប្តាហ៍មុននេះ កីឡាករសញ្ចាតិព័រទុយហ្គាល់ រូបនេះ បានប្រគល់កាតព្វកិច្ចដ៏ធំមួយនេះ ទៅឲ្យខ្សែប្រយុទ្ធ Karim Benzema ទៅវិញ។

បន្ទាប់ពីការប្រកួតបញ្ចប់ទៅ អ្នកគាំទ្រក្លិបអធិរាជស បានបញ្ចេញអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង ចំពោះទឹកចិត្តមិនអាត្មានិយម របស់កីឡាករ Cristiano Ronaldo ។ ពោលគឺ ការបោះបង់ឱកាសរក Hat-trick ដោយប្រគល់បាល់ប៉េណាល់ទីទៅឲ្យ Benzema ដែលទើបតែវិលត្រលប់ចូលក្រុមកាលពីថ្មីៗនេះ ៕ 

គ្រាប់បាល់ប៉េណាល់ទី ដែល Ronaldo ប្រគល់ឲ្យ Benzema
ការប្រកួតកាលពីថ្ងៃសៅរ៍
ការប្រកួតកាលពីថ្ងៃសៅរ៍
ការប្រកួតកាលពីថ្ងៃសៅរ៍
ការប្រកួតកាលពីថ្ងៃសៅរ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]