បរទេស៖ កីឡាករដែលមានទម្រង់លេងល្អប្រសើរ តែងតែផ្លាស់ប្តូរពីមួយរដូវកាលទៅមួយរដូវកាល ដូចគ្នាដែរ សម្រាប់កីឡាករដែលអាចស៊ុតបញ្ចូលទី ច្រើនជាងគេបំផុត។

ក្នុងរដូវកាល ២០១៧-២០១៨ នេះដែរ ការប្រជែងដណ្តើមពានរង្វាន់ ស្បែកជើងមាស សម្រាប់កីឡាករ ដែលអាចរកគ្រាប់បាល់ច្រើនជាងគេ ក្នុងតំបន់អឺរ៉ុប ហាក់បីដូចជា មានភាពប្រផិតប្រផើយយ៉ាងខ្លាំង។

គួរឲ្យដឹងដែរថា ការប្រកួតប្រជែងយកស្បែកជើងមាសនេះ ផ្តោតសំខាន់លើពិន្ទុ នៃគ្រាប់បាល់ទៅតាមលីកនីមួយៗ។ ពោលគឺ កីឡាករដែលមកពីលីកធំៗ បានទទួលពិន្ទុសម្រាប់គ្រាប់បាល់របស់ពួកគេ ច្រើនជាងកីឡាករដែលមកពីលីកតូចៗ។

ខាងក្រោមនេះ គឺជាកីឡាករទាំង១០រូប ដែលមានគ្រាប់បាល់ច្រើនបំផុត ក្នុងតំបន់អឺរ៉ុប៖ 

១០. កីឡាករ Jonas (ក្លិប Benfica) - ២៥គ្រាប់ (៣៧,៥ ពិន្ទុ)

កីឡាករ Jonas

៩. កីឡាករ Neymar (ក្លិប Paris Saint-Germain) - ១៩ គ្រាប់ (៣៨ ពិន្ទុ)

កីឡាករ Neymar

៨. កីឡាករ Lewandowski (ក្លិប Bayern Munich) - ២០ គ្រាប់ (៤០ ពិន្ទុ)

កីឡាករ Lewandowski

៧. កីឡាករ Luis Suarez (ក្លិប Barcelona) - ២០ គ្រាប់ (៤០ ពិន្ទុ)

កីឡាករ Luis Suarez

៦. កីឡាករ Aguero (ក្លិប Manchester City) - ២១ គ្រាប់ (៤២ ពិន្ទុ)

កីឡាករ Aguero

៥. កីឡាករ Messi (ក្លិប Barcelona) - ២២ គ្រាប់ (៤៤ ពិន្ទុ)

កីឡាករ Messi

៤. កីឡាករ Cavani (ក្លិប Paris Saint-Germain) - ២៣ គ្រាប់ (៤៦ ពិន្ទុ)

កីឡាករ Cavani

៣. កីឡាករ Salah (ក្លិប Liverpool) - ២៣ គ្រាប់ (៤៦ ពិន្ទុ)

កីឡាករ Salah

២. កីឡាករ Immobile (ក្លិប Lazio) - ២៣ គ្រាប់ (៤៦ ពិន្ទុ)

កីឡាករ Immobile

១. កីឡាករ Harry Kane (ក្លិប Tottenham Hotspur) - ២៤ គ្រាប់ (៤៨ ពិន្ទុ)

កីឡាករ Harry Kane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]