ភ្នំពេញ៖ គួរឲ្យសោកស្តាយដែលប្អូនស្រីរបស់អតីត Freshie Girl គីម ចាន់បូរមី ត្រូវបានបាត់បង់ជីវិតទាំងវ័យក្មេង និងជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់គ្រួសារបស់តារារូបនេះ។

យ៉ាងណាមិញ នៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាម របស់អតីតតារារូបនេះបានបង្ហោះសារទុក្ខសោកយ៉ាងខ្លាំង ដែលបានបាត់បង់ប្អូនស្រីជាទីស្រលាញ់ នៅក្នុងនោះនាងបាននិយាយយ៉ាងដូច្នោះថា៖ «អរគុណរយៈពេល១៦ឆ្នាំនេះ ប្អូនល្អរបស់បង អូនហត់ហើយអូនសម្រាកចុះ ម៉ាក់ឲ្យខ្ញុំសុំទោសដែលខ្ញុំមើលថែប្អូនអត់បានល្អ»។

ការស្លាប់របស់ប្អូនស្រីនាងត្រូវបានគេដឹងថា ក្មេងស្រីរូបនេះបានលង់ទឹកស្លាប់ នៅម្តុំដីដុះនៅខាងអ្នកលឿង ដោយត្រូវបានអ្នកនៅជិតនោះបាននិយាយថា នាងទៅលេងទឹកនៅពេលនោះចំពេលទឹកឡើង។

ជាមួយគ្នានេះដែរ ការបាត់បង់ជីវិតរបស់ប្អូនស្រីធ្វើឲ្យក្រុមគ្រួសារ ក៏ដូចជាកញ្ញា គីម ចាន់បូរមី មានការសោកស្តាយ និងយំសោក ក៏ដូចជានិយាយពាក្យថានឹក ស្របពេលដែលរូបកាយប្អូនស្រីទៅបាត់នោះ៕ 

អតីត Freshie Girl គីម ចាន់បូរមី
អតីត Freshie Girl គីម ចាន់បូរមី និងប្អូនស្រីដែលបានស្លាប់
ប្អូនស្រីរបស់កញ្ញា គីម ចាន់បូរមី ដែលបានស្លាប់
ប្អូនស្រីរបស់កញ្ញា គីម ចាន់បូរមី ដែលបានស្លាប់
ប្អូនស្រីរបស់កញ្ញា គីម ចាន់បូរមី ដែលបានស្លាប់
ប្អូនស្រីរបស់កញ្ញា គីម ចាន់បូរមី ដែលបានស្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]