បារាំង៖ Neymar ត្រូវបានគេសែងចេញពីទីលាន ក្រោយរងរបួសកជើងធ្ងន់ធ្ងរ ក្នុងជ័យជម្នះ ៣-០ របស់ PSG ទៅលើក្រុម Marseille កាលពីយប់មិញនេះ។ 

Neymar របួស

បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា តារាឆ្នើមសញ្ជាតិប្រេស៊ីល រូបនេះ បានភ្លាត់កែងជើងរបស់ខ្លួន រួចដួលនៅលើទីលាន អមដោយការឈឺចាប់ ស្ទើរតែស្រក់ទឹកភ្នែក ក្នុងនាទី៨០ ហើយក៏ត្រូវបានខាងក្រុមគ្រូពេទ្យ សម្រេចលើករូបគេចេញពីទីលាន ពោលគឺ មិនអាចបន្ដការប្រកួតបានទៀតឡើយ។

របួសរបស់អតីតខែ្សប្រយុទ្ធក្រុម Barcelona រូបនេះ នឹងបង្កការលំបាកដ៏ធំឲ្យក្រុមយក្សបារាំង ខណៈដែរពួកគេនឹងត្រូវតតាំងជាមួយ Real Madrid ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ជើងទី២ នៃពានរង្វាន់ UEFA Champions League នៅថៃ្ងទី៦ ខែមីនា ខាងមុខនេះ ត្បិតកាលពីជើងទី១ Real បាននាំមុខ ៣-១ ហើយ ទៅលើ PSG ៕  

Neymar របួស
Neymar របួស
Neymar របួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]