អង់គ្លេស៖ កាលពីយប់មិញនេះ ក្លិបតោខៀវ Chelsea បានបរាជ័យក្រោមស្នាដៃក្លិបបិសាចក្រហម Man United ក្នុងលទ្ធផល ២-១។

យ៉ាងណាមិញ ភាពច្របូកច្របល់មួយធំបំផុត នៅក្នុងការប្រកួតមួយនេះ គឺទាក់ទងទៅនឹងការសម្រេចចិត្តចាប់ Off-side របស់កីឡាករ Alvaro Morata បន្ទាប់ពីកីឡាកររូបនេះស៊ុតបាល់បញ្ចូលទី។

ក្រោយការប្រកួតបានបញ្ចប់ទៅ គ្រូបង្វឹកក្លិប Chelsea លោក Antonio Conte បានសារភាពថា ទោះបីខ្លួនមិនទាន់បានឃើញ វីដេអូឃ្លីបសាឡើងវិញ នៃគ្រាប់បាល់របស់ Morata ក៏ពិតមែន ប៉ុន្តែលោកនៅតែទទូចឲ្យ សមាគមន៍បាល់ទាត់ នៃប្រទេសអង់គ្លេស ប្រើប្រាស់បច្ចេកវិទ្យា VAR ដើម្បីធ្វើការត្រួតពិនិត្យ នូវរាល់ស្ថានភាពនានា តាមរយៈវីដេអូភ្លាមៗក្នុងការប្រកួតផងដែរ។

Conte បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក យ៉ាងដូច្នេះថា៖ 

លោក Antonio Conte
«ខ្ញុំនិយាយម្តងហើយម្តងទៀត ខ្ញុំគិតថាបច្ចេកវិទ្យា VAR ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងប្រទេសអង់គ្លេស ព្រោះក្នុងអំឡុងការប្រកួតនីមួយៗ តែងតែមានស្ថានភាពជាច្រើន ដែលតម្រូវឲ្យមានការត្រួតពិនិត្យឡើងវិញ» ៕
គ្រាប់បាល់របស់កីឡាករ Morata ដែលអាជ្ញាកណ្តាលមិនឲ្យ
ការប្រកួតកាលពីយប់មិញនេះ
ការប្រកួតកាលពីយប់មិញនេះ
ការប្រកួតកាលពីយប់មិញនេះ
ការប្រកួតកាលពីយប់មិញនេះ
ការប្រកួតកាលពីយប់មិញនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]