ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងទាំងពីរដួង ឡុង លីគ័ង្គ និងម្ចាស់ពានរង្វាន់The Voice Kids រដូវកាលទី១ ពេជ្រ ថៃ កាន់តែមានទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ ជាមួយនឹងទេពកោសល្យ ល្អៗរៀងៗខ្លួនរបស់ពួកគេ។

យ៉ាងណាមិញ ថ្វីត្បិតតែតារាទាំងពីរដួងនេះ ទើបតែចូលសិល្បៈមិនទាន់បានប៉ុន្មានក្តីក៏ប៉ុន្តែប្អូនប្រុស២ មានភាពមមាញឹកខ្លាំង គួរឲ្យសរសើរមិនចាញ់តារាល្បីៗផ្សេងទៀត ដែលបានឈរឈ្មោះយូរឆ្នាំ រីឯប្រាក់ចំណូលរបស់ពួកគេក៏មិនណយដែរ។

ពីមួយថ្ងៃទៅមួយថ្ងៃ លីគ័ង្គ និង ពេជ្រ ថៃ កាន់តែប្រែខ្លួនកាន់តែទៅរកភាពប្រសើរឡើង មិនថាទេពកោសល្យ ការទាញប្រជាប្រិយភាពពីអ្នកគាំទ្រ ឫស្ទីលតែងខ្លួននោះទេ។ ជាក់ស្តែងកាលពីថ្មីៗនេះ តារាវ័យក្មេងទាំងពីរនាក់នេះ បានចូលរួមនៅក្នុងការប្រគុំតន្ត្រីមួយ។

នៅក្នុងនោះដែរ រឹតតែប្លែកតែម្តងដែលឃើញតារាវ័យក្មេងទាំងពីរនេះ លេងខ្លួនស្រស់សង្ហាមិនធម្មតា ជាមួយនឹងវ៉ែនតាខ្មៅ។ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រជាច្រើនបានគិតថា ពួកគេកាន់តែប្រែខ្លួនកាន់តែឡួយទៅៗហើយ ក្រោយទទួលបាន ប្រាក់ចំណូលកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

តារាចម្រៀងវ័យក្មេងឡុង លីគ័ង្គ
តារាចម្រៀងវ័យក្មេងឡុង លីគ័ង្គ
តារាចម្រៀងវ័យក្មេងពេជ្រ ថៃ
តារាចម្រៀងវ័យក្មេងឡុង លីគ័ង្គ ពេលឡើងឆាកម្តងនេះ
តារាចម្រៀងវ័យក្មេងពេជ្រ ថៃ ពេលឡើងឆាកម្តងនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ