កំពង់ចាម៖ ការប្រកួតជម្រុះថ្ងៃដំបូងនៃពានរង្វាន់ Tiger Street Football Festival 2018 មណ្ឌលទី៦នៅខេត្តកំពង់ចាម ដែលមាន៦៤ក្រុមចូលរួមប្រកួតនោះ គឺពិតជាជក់ចិត្ត និងស្វិតស្វាញមែន ព្រោះក្រុមនីមួយៗសុទ្ធតែមានមហិច្ឆតាចង់ដណ្តើមយកជ័យជំនះក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់របស់ខ្លួន ដើម្បីទទួលបានរង្វាន់យ៉ាងច្រើនពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអាចទទួលបានសិទ្ធិទៅ ចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្របន្តទៀតនៅរាជធានីភ្នំពេញ នាថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។

ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់ចាម ពិតជាជក់ចិត្ត និងស្វិតស្វាញ

ទោះបីជា៣០ប្រកួតសម្រាប់ថ្ងៃដំបូងនេះ ពិតជាស្វិតស្វាញ និងតានតឹងមែន តែក៏មានការបង្ហាញក្បាច់រាំដ៏ស្រស់ស្អាត ពីក្រុម The CAMBO និងក្រុម OMG ជាពិសេសនៅបរិវេណជុំវិញទីលានប្រកួត Tiger Street Football Festival 2018 មានស្តង់លេងហ្គេមកម្សាន្តដើម្បីឈ្នះវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរថៃហ្គ័រទៀតផង។

ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់ចាម ពិតជាជក់ចិត្ត និងស្វិតស្វាញ

លើសពីនេះ នាពេលរាត្រីដំបូងនេះនឹងមានការប្រគំតន្រ្តី Tiger Street Football Festival 2018 ដោយមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា កញ្ញា សុគន្ធ និសា លោក ណុប បាយ៉ារិទ្ធ លោក ថែល ថៃ កញ្ញា ប៉ាច គីមមួយ និង លោក សយ រតនៈ។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH

#TSFF2018

សូមពិសាដោយការទទួលខុសត្រូវ!

ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់ចាម ពិតជាជក់ចិត្ត និងស្វិតស្វាញ
ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់ចាម ពិតជាជក់ចិត្ត និងស្វិតស្វាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]