ភ្នំពេញ៖ ប្រិយមិត្តជាច្រើនច្បាស់ជាជ្រាបហើយថា អ្នកនាង ពេជ្រ សោភា និងលោក ជី ដេវីត ធ្លាប់ជាដៃគូចម្រៀងមួយគូ ដ៏សាកសមបំផុត ហើយក៏ជាដៃគូដែលមហាជន ពេញចិត្តយ៉ាងច្រើនផងដែរ។ ប៉ុន្តែដៃគូចម្រៀងនេះ បានបែកបាក់គ្នា បន្ទាប់ពីមានរឿងមិនចុះសម្រុងជាមួយគ្នាជាច្រើន រហូតដល់ថ្នាក់ពួកគេផ្លាស់ប្តូរដៃគូចម្រៀង ដោយអ្នកនាង ពេជ្រ សោភា បែរជាទៅច្រៀងជាមួយ លោក Step។

ដោយឡែក បើទោះជាពេលនេះ ទំនាក់ទំនងរវាងអ្នកនាង ពេជ្រ សោភា និងលោក ជី ដេវីត ដល់ថ្នាក់មើលមុខគ្នាលែងចំយ៉ាងណាក្តី។ ប៉ុន្តែកាលពីថ្មីៗនេះ អ្នកនាង ពេជ្រ សោភា បានធ្វើរឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដោយរូបនាង នៅតែយកបទដែលធ្លាប់Feat ជាមួយ ដេវីត មកច្រៀង ដោយមិនខ្វល់ថាពេលនេះ ទំនាក់ទំនងអ្នកទាំង២ប្រែជាបែបណានោះទេ។

ក្នុងនោះដែរ អ្នកនាង ពេជ្រ សោភា បានយកបទដែលល្បីរបស់ខ្លួន ជាមួយលោក ជី ដេវីត អំឡុងជាង២ឆ្នាំមុខ មកច្រៀងមានដូចជាបទ «ស្រលាញ់បងម៉ែឲ្យជិះឆ្កែ» និងបទ «តាក់ទីង ណឹងៗ» ជាដើម។

យ៉ាងណាមិញ បទដែលអ្នកនាង ពេជ្រ សោភា យកមកច្រៀងនោះ គឺនាងគ្រាន់តែច្រៀងប៉ារ៉ូលរបស់នាងតែប៉ុណ្ណោះ ឯចំណែកប៉ារ៉ូលរបស់ ជី ដេវីត គឺនាងកាត់ចោលមិនច្រៀងនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរទស្សនាវីដេអូខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា និង ជី ដេវីត កាលនៅមានទំនាក់ទំនងល្អ
ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត