កាលពីពេលថ្មីៗនេះ តារាម៉ូដែលស្រីវ័យក្មេងមួយរូប ដែលសម្រស់ស្រស់ស្អាត និងមានរាងតូចច្រលឹង Fei Xiao Mei បានធ្វើការថតផ្សព្វផ្សាយ ឲ្យក្រុមហ៊ុនស្បែកជើងមួយ នៅក្នុងប្រទេសចិន ដែលជាស្បែកជើងសំរាប់ពាក់ពេលលេងកីឡា។

តារាម៉ូដែលវ័យក្មេងរូបនេះ បានកើតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩២ មានអាយុត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ និងមានកំពស់ ១ម៉ែត្រ ៦៦សង់ទីម៉ែត្រ រស់នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ Fei Xiao Mei មានឈ្មោះក្រៅមួយទៀត ដែលហៅថា លីលី ហើយនាងក៏ជាតារាម៉ូដែលម្នាក់ ដែលមានឈ្មោះល្បីល្បាញ នៅក្នុងបណ្តាញអិនធើណេតផងដែរ។ កន្លងមកនាងក៏ធ្លាប់ធ្វើការថតផ្សាយឲ្យក្រុមហ៊ុនហ្គេម ដែលមានឈ្មោះល្បីមួយចំនួនទៀតផង។

យ៉ាងណាម៉ិញ ក្នុងការថតផ្សាយពាណិជ្ជកម្មស្បែកជើង ឲ្យក្រុមហ៊ុនស្បែកជើងកីឡានេះ តារាម៉ូដែលវ័យក្មេង Fei Xiao Mei ក៏បានថតបង្ហាញនូវសាច់ដ៏សខ្ចី និងរាងស្រលូនតូចច្រលឹងរបស់នាងផងដែរ ដែលនេះហើយគឺជាចំនុចពិសេសរបស់តារាម៉ូដែលរូបនេះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]