អង់គ្លេស៖ ក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុមកាំភ្លើងធំ Arsenal ដោយលទ្ធផល ៣-០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Carabao Cup កាលពីយប់មិញនេះ។

ការប្រកួតដែលធើ្វឡើង ក្នុងកីឡដ្ឋានជាតិរបស់អង់គ្លេស Wembley គឺក្រុមដែលដឹកនាំដោយគ្រូបង្វឹក Pep Guardiola បានបើកការនាំមុខនៅនាទី១៨ ដោយការស៊ុតរបស់ខែ្សប្រយុទ្ធ Sergio Aguero ខណៈ Arsenal ក៏ព្យាយាមសម្រុក ដើម្បីបានគ្រាប់តាមស្មើវិញដែរ ប៉ុន្ដែធើ្វមិនបានសម្រេច។

ចូលដល់តង់ទី២ ខ្សែការពារ Kompany ក៏បានស៊ុតគ្រាប់ទី២ ឲ្យ City បន្ដនាំមុខ ២គ្រាប់ ស្របពេលគ្រាប់ទី៣ គឺធើ្វបានដោយខែ្សបម្រើ David Silva នៅនាទី៦៥។

លទ្ធផល ៣-០ បានរក្សារហូតដល់ចប់ការប្រកួត ដែលធើ្វឲ្យក្រុម Manchester City លើកពាន Carabao Cup សម្រាប់ឆ្នាំ២០១៨។

សូមបញ្ជាក់ថា នេះគឺជាពានដំបូងសម្រាប់អ្នកចាត់ការ Pep Guardiola ជាមួយ Man City ចាប់តាំងពីការឡើងមកដឹកនាំក្រុម កាលពីរដូវកាលមុន ខណៈនៅសល់ពានចំនួន ២ ដែលអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ រូបនេះ សង្ឃឹមឈ្នះទៀតក្នុងរដូវកាលនេះ។ ពោលគឺ ពាន Premier League និងពាន Champions League ៕  

Arsenal 3-0 Manchester City
Arsenal 3-0 Manchester City
Arsenal 3-0 Manchester City
Arsenal 3-0 Manchester City
Arsenal 3-0 Manchester City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]