អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ប្រចាំសប្ដាហ៍ទី២៨ កាលពីយប់មិញនេះ។

ក្នុងតង់ទី១ Chelsea ធើ្វការសម្រុកខ្លាំងជាង Man Utd រហូតដល់នាទី៣២ ខែ្សបម្រើ Willaim ស៊ុត១គ្រាប់ ឲ្យក្រុមភ្ញៀវនាំមុខមុន។ ប៉ុន្ដែផុតត្រឹម៧នាទី ទៅហើយ Lukaku អាចស៊ុតគ្រាប់តាមស្មើ ឲ្យក្រុមម្ចាស់ផ្ទះវិញ នៅនាទី៣៩។ ចប់តង់ទី១ ក្រុមទាំង២ ស្មើគ្នា ១-១។

ចូលដល់តង់ទី២ United រៀងលេងគ្រាន់បើជាងវគ្គទី១ ដោយធើ្វការសម្រុកខ្លាំង។ ចូលដល់នាទី៧៥ Lukaku ញាក់ដាច់ខែ្សការពារ ២នាក់ បញ្ជូនបាល់ឲ្យ Lingard តែតបញ្ចូលទីយ៉ាងស្អាត ធើ្វឲ្យក្រុមម្ចាស់ផ្ទះនាំមុខវិញម្ដង។ 

លទ្ធផល ២-១ នេះ បានរក្សារហូតដល់ចប់ការប្រកួត ដែលធើ្វឲ្យ Man Utd ឡើងទៅកាន់ចំណាត់ថ្នាក់លេខ២ វិញ និង Chelsea បានធ្លាក់មកនៅចំណាត់ថ្នាក់លេខ៥ ៕  

Man Utd 2-1 Chelsea
Man Utd 2-1 Chelsea
Man Utd 2-1 Chelsea
Man Utd 2-1 Chelsea
Man Utd 2-1 Chelsea
Man Utd 2-1 Chelsea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]