ខេត្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាត់ដំបង ៖ បុរស​ពោះ​ម៉ាយ​​ម្នាក់ត្រូវ​កូន​ប្រុស​ប្ដឹង​ឲ្យ​សមត្ថ​កិច្ចចាប់ខ្លួន​ក្រោយពីតាម​ទាន់​ឪពុក​តិរច្ឆាន​របស់​ខ្លួនចាប់ប្អូន​ស្រីអាយុ​១៤​ឆ្នាំ រំលោភ​នៅ​ក្រោយ​ផ្ទះ កាលពីវេលា​ម៉ោង១០​និង​​១០​នាទី​យប់​ថ្ងៃ​ទី១០ មីនា ដែលស្ថិតក្នុង​ស្រុកសង្កែ។

មន្រ្តីនគរបាលស្រុកសង្កែបានឲ្យដឹងថា ជន​ត្រូវចោទឈ្មោះរុន ចក់ អាយុ៥៥​ឆ្នាំ ជា​បុរស​ពោះម៉ាយនៅស្រុកខាងលើ ដែល​មាន​កូន​ប្រុស​ស្រី២នាក់នៅក្នុងបន្ទុក។ ​នៅ​ថ្ងៃ​កើត​ហេតុ​​​ជន​នេះ​បានចាប់កូនស្រីរបស់ខ្លួនឈ្មោះ​ រ.រ.ស អាយុ​១៤​ឆ្នាំ រំលោភ​រហូត​បាន​សម្រេច ហើយ​ត្រូវ​បាន​កូនប្រុសឈ្មោះរុន សុខ​គារ អាយុ២២ឆ្នាំ មកទាន់ក៏ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួនឪពុក​គម្រក់​នេះ​។ នៅក្នុងសំណុំរឿងយុវជនរុន សុខគារ បាន​ប្រាប់ឱ្យដឹងថា ក្នុងយប់​នោះ​ពេល​ខ្លួនមក​ពី​ដើរលែងវិញខ្លួនបានស្រែកហៅ​ប្អូន​ស្រី តែមិន​ឮ​ឆ្លើយ ហើយគ្រានោះ​ខ្លួន​បាន​ដើរ​ទៅខាង​ក្រោយ​ផ្ទះ ស្រាប់តែប្រទះ​ឃើញ​ប្អូន​ស្រីដើរ​មក។ ប្រភព​បន​្ត​ទៀតថា ​ដំបូង​ប្អូនស្រីបាន​ព្យា​យាម​កុហក ប៉ុន្តែពេល​ខ្លួន​ឃើញ​មានដី និង​សំរាម​​ជាប់សក់ក្បាលប្អូន ទើប​មាន​ការ​សង្ស័យ​ក៏នាំប្អូនទៅឲ្យម្ដាយមីងជួយពិនិត្យ។ ​ប្រភព​​​បាន​​បញ្ជាក់ថា ពេល​ម្ដាយ​មីង សួរ​នាំ ទើបប្អូនស្រី​និយាយ​ប្រាប់ថា ឪពុក​របស់​ខ្លួន​ចាប់​រំលោភនៅ​ខាង​ក្រោយផ្ទះ ហើយខ្លួនក៏ទៅ​ប្ដឹង​សមត្ថកិច្ចឲ្យ​ចាប់​តែម្តង ។

ក្រោយពេល​ចាប់ខ្លួនជនសង្ស័យ​បាន​សារ​ភាព​អំពីកំហុសរបស់ខ្លួនទាំងអស់នៅ​ចំពោះ​មុខ​សមត្ថកិច្ច។ ជនសង្ស័យបានសារភាពថា គ្រា​នោះ​ខ្លួនស្រវឹងស្រា ហើយ​នឹក​ឃើញ​ចង់រួមរ័ក​ក៏​បបួលកូនស្រីទៅ​ខាង​ក្រោយផ្ទះចាប់នាង​រំលោភ​តែម្ដង ព្រោះ​ពោះ​​​​​ម៉ាយជាង១០ឆ្នាំ​ហើយ។ បុរស​អគតិរូប​នេះ​បានសារភាពទៀតថា ​ខ្លួនធ្លាប់ចាប់​កូន​ស្រី​រំលោភ​បានសម្រេចចំនួន៣​ដង​ទាំងលើកនេះ ប៉ុន្តែ​មិន​បានចាំពេលវេលា​​ពីរ​លើក​មុន​ទេ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]