ភ្នំពេញ៖ សន្ទុះនៃភាពល្បីល្បាញរបស់ តារាចម្រៀងពន្លកថ្មី ក៏ដូចជាគ្រាប់ពេជ្ររបស់ផលិតកម្មរស្មីហង្សមាស លោក សុវត្ថិ មុនីវណ្ណ កាន់តែកើនឡើងយ៉ាងឆាប់រហ័ស គួរឲ្យកត់សម្គាល់ ខណៈពេលដែលតារាប្រុសរូបនេះ ទើបតែមានបទចម្រៀងផ្ទាល់ខ្លួនតែប៉ុន្មានបទតែប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានេះ តារាវ័យក្មេងរូបនេះ បានបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនមួយបទទៀតហើយ កាលពីយប់មិញនេះ ដែលមានចំណងជើងថា «លួចស្រលាញ់» ។ ក្នុងនោះដែរ បទច្រៀងមួយបទនេះ ពិតជាទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ មិនខុសពីបទមុនៗនោះទេ។ ប៉ុន្តែអ្វីដែលអ្នកគាំទ្រ គត់សម្គាល់យ៉ាងពិសេសនោះ សម្រាប់បទដែលទើបតែចេញនេះ គឺជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយលោក សុវត្ថិ មុនីវណ្ណ ផ្ទាល់តែម្តង។

ទោះជាយ៉ាងណាក្តី មហាជនជាច្រើន ជាពិសេសអ្នកគាំទ្ររបស់លោក ពិតជាសរសើរដល់តារាចម្រៀងពន្លកថ្មីរូបនេះមែនទែន ព្រោះថា មុនីវណ្ណ មិនត្រឹមតែមានសម្លេងពិរោះ និងមានរូបរាងសង្ហានោះទេ ប៉ុន្តែលោកក៏ចេះនិពន្ធទំនុកច្រៀង និងMelody សម្រាប់ខ្លួនឯងបានយ៉ាងពិរោះ មិនចាញ់តារារៀមច្បងមួយចំនួននោះទេ៕

កុំឲ្យខាតពេលយូរ តោះទៅស្តាប់បទចម្រៀងនិពន្ធដោយ សុវត្ថិ មុនីវណ្ណ ទាំងអស់គ្នា៖ 

សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ
បទ «លួចស្រលាញ់» ដែលនិពន្ធដោយ សុវត្ថិ មុនីវណ្ណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ