ភ្នំពេញ៖ ស្របពេលនឹងភាពជោគជ័យនៅក្នុងពិភពសិល្បៈរបស់តារាចម្រៀងវ័យក្មេង និងជាម្ចាស់ពានរង្វាន់ The Voice Kids ពេជ្រ ថៃ បានធ្វើឲ្យមហាជនជាច្រើនស្រលាញ់ ពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

បច្ចុប្បន្ន ឃើញថាតារារូបនេះ ពិតជាខិតខំប្រឹងប្រែងមិនថាយប់ថ្ងៃ ក្រោយពីបានក្លាយទៅជាតារាចម្រៀងដ៏ល្បីមួយរូប។ ដោយឡែកប្រិយមិត្តជាច្រើនប្រាកដជាជ្រាបច្បាស់ហើយថាពេជ្រ ថៃ មិនសូវបានរស់នៅជាមួយម្តាយរបស់ខ្លួន បានច្រើនដូចក្មេងៗដទៃនោះទេគឺប្អូននៅតែជាមួយនឹងជីដូនតែប៉ុណ្ណោះ តែក្រោយមកម្តាយនិងឪពុករបស់ប្អូនប្រុសក៏បានមករស់នៅជួបជុំគ្នាជាមួយគ្រួសារវិញ។

ជាមួយគ្នានេះដែរ កាលពីថ្មីៗនេះ ក៏ឃើញមានវីដេអូមួយដែលពេជ្រ ថៃ ប្អូនបានរៀបរាប់ទាំងអួលដើម.ក ជាមួយនឹងសម្តីចេញពីចិត្ត ប្រាប់ទៅកាន់ម្តាយថា៖ ប្អូនចង់ឲ្យម្តាយឪពុករបស់ខ្លួននៅជាមួយខ្លួនជារៀងរហូត មិនចង់ឲ្យឃ្លាតឆ្ងាយពីខ្លួនទេ ហើយប្អូននឹងសន្យាថា ប្អូននឹងខំប្រឹងប្រែងរកលុយដើម្បីចិញ្ចឹមគាត់ និងជីដូនដែលនៅឯផ្ទះ។

តាមរយៈពាក្យសម្តីដែលប្អូនបាននិយាយចេញមកនេះ ធ្វើឲ្យម្តាយនិងឪពុករបស់ខ្លួន ស្រក់ទឹកភ្នែកនៅមុខមហាជនជាច្រើន ដែលមិននឹកស្មានថាកូនប្រុសរបស់ខ្លួននៅក្មេងសោះ តែចេះគិតវែងឆ្ងាយមិនចាញ់មនុស្សធំ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ម្ចាស់ពានរង្វាន់ The Voice Kids ពេជ្រ ថៃ
ពេជ្រ ថៃ និងជីដូន
ម្តាយ និងឪពុករបស់ពេជ្រ ថៃស្រក់ទឹកភ្នែកពេលលឺកូននិយាយពាក្យទាំងនេះ
ម្តាយ និងឪពុករបស់ពេជ្រ ថៃស្រក់ទឹកភ្នែកពេលលឺកូននិយាយពាក្យទាំងនេះ
ម្តាយ និងឪពុករបស់ពេជ្រ ថៃស្រក់ទឹកភ្នែកពេលលឺកូននិយាយពាក្យទាំងនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ