ភ្នំពេញ៖ យប់មិញនេះ កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ សប្តាហ៍ទី៣ ក្នុងវគ្គ Live Show បានប្រព្រឹត្តទៅយ៉ាងរលូន ក្រោមការចូលរួមគាំទ្រជាច្រើន ពីសំណាក់ទស្សនិកជនទូទាំងប្រទេស។ 

នៅក្នុងនោះដែរ បេក្ខនារី ចែម ស្រីល័ក្ខ អតីតបេក្ខភាពជ័យលាភីមកពីកម្មវិធី «ផ្កាយរះក្នុងសួន» នៅតែបន្តទទួលបាននូវប្រជាប្រិយភាព និងភាពទាក់ទាញយ៉ាងខ្លាំង តាមរយៈទឹកដមសម្លេង នៃការបកស្រាយបទចម្រៀងរបស់នាង។ 

ជាក់ស្តែង កាលពីយប់មិញនេះ កញ្ញា ចែម ស្រីល័ក្ខ បានបកស្រាយនូវបទចម្រៀងមួយបទ ដែលមានចំណងជើងថា «សង្គ្រាមបេះដូងនៅមោងឬស្សី» យ៉ាងពីរោះរណ្តំ ធ្វើឱ្យគណៈកម្មការពេញចិត្ត និងទស្សនិកជន ស្រលាញ់មិនតិចនាក់នោះទេ។ 

ហើយបទចម្រៀងមួយបទនេះ ក៏ស៊ីគ្នានឹងសម្លេង ព្រមទាំងចរិតរបស់នាងយ៉ាងខ្លាំង ខុសប្លែកពីសប្តាហ៍មុនៗឆ្ងាយ​ ដោយធ្វឱ្យនាងនៅតែជាជើងខ្លាំងម្នាក់ក្នុងកម្មវិធីប្រលងចម្រៀងមួយនេះ៕

តោះចង់ដឹងថា ស្រីល័ក្ខ បកស្រាយបទចម្រៀងមួយបទនេះ កាលពីយប់មិញបានពីរោះរណ្តំយ៉ាងណាខ្លះនោះ មកទស្សនាវីដេអូខាងក្រោមជាមួយគ្នា៖ 

កញ្ញា ចែម ស្រីល័ក្ខ និងគ្រូបង្ហាត់
កញ្ញា ចែម ស្រីល័ក្ខ និងគ្រូបង្ហាត់
កញ្ញា ចែម ស្រីល័ក្ខ
កញ្ញា ចែម ស្រីល័ក្ខ បកស្រាយចម្រៀងយប់មិញ
កញ្ញា ចែម ស្រីល័ក្ខ បកស្រាយចម្រៀងយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចែម ស្រីល័ក្ខ