មុនពេលអ្នកដឹង ពីវិធីដោះស្រាយបញ្ហា ហើមកូនកណ្តុរ អ្នកចាំបាច់ត្រូវដឹងថា តើការហើមក្រពេញកូនកណ្តុរ ឬហៅជាទូទៅថា ការហើមកូនកណ្តុរគឺជាអ្វី? តើវាកើតឡើងដោយសារអ្វី? ជាការពិតណាស់ ការហើមកូនកណ្តុរ គឺជាអាការនៃជំងឺមួយ ដែលកើតឡើងដោយសារតែ ការប៉ះពាល់ជាមួយនឹង ពពួកវីរុស ឬបាក់តេរី។

ម្យ៉ាងទៀត ការហើមកូនកណ្តុរដ៏កម្រ គឺបង្កឡើងដោយសារ ជំងឺមហារីកផងដែរ។

គួរឲ្យដឹងផងដែរថា កូនកណ្តុរវាដើរតួនាទី ជាអ្នកប្រយុទ្ធប្រឆាំង ទៅនឹងការឆ្លងរោគ ហើយថែមទាំងជាអ្នករារាំងបាក់តេរី វីរុស និងមូលហេតុផ្សេងៗទៀត មុនពេលពួកវាឆ្លងទៅផ្នែកផ្សេងទៀត នៃរាងកាយ។

ដោយឡែក កន្លែងដែលកូនកណ្តុរហើម គឺសិ្ថតនៅត្រង់ក ក្រលៀន ក្រោមចង្កា និងនៅក្នុងក្លៀក រួមទាំងកន្លែងផ្សេងៗទៀតនៃរាងកាយ។

រូបភាពតំណាង

ហេតុនេះដើម្បីព្យាបាល អាការហើមកូនកណ្តុរ តាមបែបធម្មជាតិ ចូរអាននូវវិធីសាស្រ្តងាយៗដូចខាងក្រោម៖

#ការប្រើសំឡីក្តៅឧណ្ហៗ

ដោយសារតែ សីតុណ្ហភាពក្តៅ គឺអាចជួយបង្កើនចរន្តឈាម ដើម្បីកាត់បន្ថយការហើម និងការឈឺចាប់នៃអាការនេះបាន។

វិធីអនុវត្តន៍៖

• ជាដំបូង អ្នកត្រូវយកកន្សែងតូចល្មម ឬសំឡីស្អាតជ្រលក់នៅក្នុងទឹកក្តៅ ហើយពូតវាដើម្បីកុំឲ្យមានទឹកច្រើនពេក រួចយកវាដាក់ស្អំនៅលើកូនកណ្តុរ ដែលហើមរយៈពេល ៥ ទៅ ១០ នាទីជាការស្រេច។

• អ្នកអាចអនុវត្តន៍វិធីនេះ បីដងក្នុងមួយថ្ងៃរហូតទាល់តែ ការហើមកូនកណ្តុរបានធូរស្បើយ។

• ម្យ៉ាងវិញទៀត អ្នកក៏អាចប្រើទឹកក្តៅឧណ្ហៗ ដើម្បីលាងតំបន់ដែលហើមពី២ ទៅ៣ដងក្នុងមួយថ្ងៃ។ 

រូបភាពតំណាង

#ទឹកអំបិល

ចំពោះវិធីនេះ បើសិនជាអ្នកមានអាការហើមកូនកណ្តុរ នៅត្រង់កញ្ចឹងក អ្នកអាចអនុវត្តន៍បាន ព្រោះបញ្ហានេះ វាបណ្តាលមកពីការឆ្លងមេរោគនៅក្នុងបំពង់ក។

វិធីអនុវត្តន៍៖

• អ្នកត្រូវយកអំបិលកន្លះស្លាបព្រាកាហ្វេ ដាក់លាយចូលគ្នាឲ្យសព្វជាមួយនឹងទឹកក្តៅឧណ្ហៗ ចំនួន ១ពែង

• បន្ទាប់មកខ្ពុរមាត់ ជាមួយនឹងទឹកអំបិល ដែលលាយរួចនេះ ដើម្បីកាត់បន្ថយការហើម និងការឈឺចាប់

• អ្នកអាចអនុវត្តវិធីសាស្រ្តនេះពីរបីដងក្នុងមួយថ្ងៃ។ 

រូបភាពតំណាង

#ប្រើប្រាស់ក្រូចឆ្មារសម្បកលឿង និងទឹកឃ្មុំ

វិធីអនុវត្តន៍៖

• វិធីនេះអ្នកគ្រាន់តែ លាយបញ្ចូលគ្នា នៃទឹកឃ្មុំចំនួន ១ស្លាបព្រាកាហ្វេ ទឹកក្តៅឧណ្ហៗ ចំនួន ១កែវ និងទឹកក្រូចឆ្មារសម្បកលឿង ចំនួនសមល្មម រូចទទួលទានភ្លាមៗ។

• ម្យ៉ាងវិញទៀត អ្នកក៏អាចលាយបរិមាណល្មម នៃទឹកក្រូចចឆ្មារជាមួយនឹងទឹកក្តៅឧណ្ហៗ បន្ទាប់មកខ្ពុរមាត់របស់អ្នកជាការស្រេច។ 

រូបភាពតំណាង

#ប្រើទឹកខ្មេះប៉ោម

វិធីអនុវត្តន៍៖

• ជាដំបូងអ្នកត្រូវយកទឹកឃ្មុំ ទឹកក្រូចឆ្មារសម្បកលឿងចំនួន ១ស្លាបព្រាកាហ្វេ និងទឹកខ្មេះប៉ោមចំនួន ១ស្លាបព្រាបាយលាយចូលគ្នាជាមួយនឹងទឹកក្តៅឧណ្ហៗមួយកែវ រួចទទួលទានភ្លាមៗ។

• អ្នកអាចទទួលទានទឹកនេះ ២ ទៅ ៣ដង ក្នុងមួយថ្ងៃដើម្បីបំបាត់ការរលាក និងហើមកូនកណ្តុរ។

• ម្យ៉ាងវិញទៀត អ្នកក៏អាចយកអំបិល ១ស្លាបព្រាកាហ្វេ ទឹកក្តៅ១ពែង និងទឹកខ្មេះ ១ស្លាបព្រាបាយ ដាក់លាយចូលគ្នាឲ្យសព្វល្អ រួចហើយធ្វើការខ្ពុរមាត់ជាមួយនឹងទឹកនេះឲ្យបានច្រើនដងក្នុងមួយថ្ងៃ។ 

រូបភាពតំណាង

#រមៀត

រមៀត អាចប្រឆាំងទៅនឹងការរលាក បំបាត់ការឈឺចាប់ និងកាត់បន្ថយការហើមបានយ៉ាងល្អ។

វិធីអនុវត្តន៍៖

• យករមៀតចំនួន ១ស្លាបព្រាបាយ លាយជាមួយនឹងទឹកឃ្មុំបន្តិច ដើម្បីឲ្យល្បាយនេះឡើងខាប់ៗ

• បន្ទាប់មកយកល្បាយនេះ លាបនៅត្រង់កូនកណ្តុរដែលហើម រួចទុករយៈពេល១០នាទី ទើបលាងសម្អាតចេញ ជាមួយនឹងទឹកក្តៅឧណ្ហៗ។

• អ្នកអាចអនុវត្តន៍វិធីនេះ ឲ្យបាន២ដងក្នុងមួយថ្ងៃ រយៈពេលមួយសប្តាហ៍៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]