សៀមរាប៖ បើរំឮកពីកម្មវិធី Couple Run អ្នកគ្រប់គ្នាប្រាកដជានឹកដល់ថ្ងៃ 14 កុម្ភៈ ដែលជាថ្ងៃទិវានៃសេចក្ដីស្រលាញ់ ហើយក៏ជាថ្ងៃដែលក្រុមហ៊ុន Watch Empire ដែលជាអ្នកនាំចូលម៉ាកនាឡិកា Ice-Watch Versus Versace និង Nautical តែងតែបានរៀបចំកម្មវិធីនេះឡើងនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកផងដែរ។

គួររំឮកថាក្រុមហ៊ុន Watch Empire បានរៀបចំកម្មវិធី Couple Run ចំនួនពីរលើករួចមកហើយ គឺនៅឆ្នាំ ២០១៦ និង ឆ្នាំ២០១៧ ដែលបានទទួលជោគជ័យយ៉ាងខ្លាំង ដោយមានអ្នកចូលរួមរត់លេងកម្សាន្តយ៉ាងច្រើនកុះករតែម្តង។ នេះគឺជាលើកទី ៣ ហើយ ដែលក្រុមហ៊ុនបានរៀបចំកម្មវិធីដ៏អស្ចារ្យមួយនេះឡើងម្ដងទៀត ក្នុងគោលបំណងផ្ដោតទៅលើការបង្ហាញឲ្យដឹងពីអត្ថន័យនៃសេចក្ដីស្រលាញ់យ៉ាងពិតប្រាកដទៅដល់យុវវ័យ ដោយឲ្យពួកគាត់នាំមនុស្សជាទីស្រលាញ់របស់គាត់មកធ្វើរឿងល្អៗដើម្បីសង្គមជាតិ ជៀសវាងការប្រព្រឹត្តខុសពីប្រពៃណី ព្រមទាំងប្រមូលថវិកាតាមរយៈការលក់សំបុត្រយក ​ទៅបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ។

Couple Run Season 3 នឹងប្រព្រឹត្តទៅជាលើកទី៣ ក្នុងខេត្តសៀមរាប

យ៉ាងណាមិញ នៅថ្ងៃទី 22 កន្លងមកនេះនៅឯសណ្ឋាគារ Sun&Moon Urban Hotel ក្នុងកម្មវិធីសន្និសិទ្ធកាសែតរបស់ Couple Run 2018 បានបង្ហាញឡើងវិញជាថ្មីអំពីគោលបំណងនៃការរៀបចំកម្មវិធីនេះ ក្រោមប្រធានបទថ្មី និងការបន្ថែមនូវកម្មវិធីថ្មីមួយចំនួនដែលនឹងធ្វើឲ្យបរិយាកាសនៃកម្មវិធី កាន់តែពិសេសជាងឆ្នាំមុនៗ។

លោក សួង ស៊ីម អគ្គនាយកក្រុមហ៊ុន Watch Empire បានបង្ហាញឲ្យដឹងថា កម្មវិធី couple run នឹងធ្វើឡើងនៅថ្ងៃទី 08 មីនា នៅឯផ្សាររាត្រីផាមកុនតឺន័រ ខេត្តសៀមរាបហើយមូលហេតុដែលជ្រើសយកថ្ងៃទី 8មិនានេះ ក៏ព្រោះតែការរៀបចំកម្មវិធីចង់ផ្ដោតទៅលើនារីវិញម្ដង។

លោក សួង ស៊ីម អគ្គនាយកក្រុមហ៊ុន Watch Empire

លោក សួង ស៊ីម បានបញ្ជាក់ថា៖

"បច្ចុប្បន្នស្ត្រីមានសិទ្ធស្មើបុរស ហើយគាត់ក៏បានចូលរួមចំណែកសង្គមជាច្រើនផងដែរ ប៉ុន្តែពួកគាត់នៅតែត្រូវការយកចិត្តទុកដាក់ជាពិសេសពីមនុស្សគ្រប់គ្នានៅជុំវិញខ្លួនគាត់ ព្រោះជាការពិតស្ត្រីមួយចំនួនធំដែលគាត់ចេញមកធ្វើការក្នុងសង្គម ពិតជាមិនរឹងមាំដូចអ្វីដែលបានឃើញឡើយ។ គាត់ងាយនឹងបាក់ទឹកចិត្ត ឬចុះចាញ់នឹងបញ្ហាដែលគាត់កំពុងប្រឈមមុខ ដូចនេះយើងទាំងអស់គ្នាគួរយកចិត្តទុកដាក់លើរឿងនេះ។ បន្ថែមលើនេះ ក៏ជាឱកាសក្នុងការបំផុសស្មារតីប្រជាជនយើង ឲ្យចូលរួមជួយដល់មន្ទីពេទ្យគន្ធបុប្ផានៅឯខេត្តសៀមរាបផងដែរ។"

ចំណែកឯលោក មុត បញ្ញា ដែលជាប្រធានផ្នែកលក់ និងទីផ្សាររបស់ Watch Empire វិញបានបង្ហាញថា៖

«ជាក់ស្តែង​ការលក់សំបុត្រ​មួយតម្លៃ ​១៩៨០០រៀល នេះក្រុមហ៊ុនពុំបានកាត់យកប្រាក់ចំណេញឡើយ ព្រោះអ្នកចូលរួមគាត់ទទួល​មក​វិញ​លើសតម្លៃសំបុត្រសឹងតែគុណនឹង៧ ព្រោះ​គ្រាន់តែកាបូបរបស់ Ice Watch មួយតម្លៃ ៣៥ដុល្លារ បាត់​ទៅ​ហើយ និង​នៅ​មាន​វត្ថុអនុស្សាវរីយ៍​ជា​ច្រើន​ទៀត។»
លោក មុត បញ្ញា ប្រធានផ្នែកលក់ និងទីផ្សាររបស់ Watch Empire

បន្ថែមលើនេះ កម្មវិធីឆ្នាំនេះនឹងមានការលេងម្សៅពណ៍នៅពេលរត់ ដែលតំណាងឲ្យការផ្ដល់ក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក ដោយមិនប្រកាន់ជាតិសាសន៍។

ដោយឡែក កញ្ញា មាស សុខសោភា វិញបានលើកឡើងដូចគ្នាថា កញ្ញានឹងយកបទចម្រៀងថ្មីដែលចេញនៅមុនថ្ងៃ 8 មិនា ដោយបទចម្រៀងនោះនិយាយអំពីអារម្មណ៍មនុស្សស្រី ក្រោយរៀបការរួច យកមកសម្ដែងក្នុងកម្មវិធីនេះផងដែរ។

កញ្ញា មាស សុខសោភា នឹងយកបទចម្រៀង និងការសម្តែងថ្មីមកបង្ហាញ

គួរបញ្ជាក់ផងដែរថា កម្មវិធី Couple Run ក៏មានចូលរួមគាំទ្រ ពីសំណាក់ក្រុមហ៊ុនជាដៃគូដូចជា៖ 

- ផលិតផលជំនួយកម្លាំង និងស្មារតី Berocca ដែលជា Exclusive Partner របស់កម្មវិធី 
- គ្រឿងសម្អាង Revlon និងក្រុមហ៊ុនទេសចរណ៍ពិភពរស្មីធួរ & ត្រាវែល ដែលជា Main-Sponsor
- ហាងម៉ាស្សាឆាមអែនឆាម, CAM-IDEA, BOWDLER, Mosso somnus ដែលចូលរួមសហការ
- ផ្សារាត្រី ផាមកុងតឺន័រ ដែលផ្ដល់ទីតាំងសម្រាប់រៀបចំកម្មវិធី ។

លោកអ្នកអាចរកទិញសំបុត្រ​ទាំង ៦សាខារបស់ក្រុមហ៊ុន Watch Empire និងភ្នាក់ងារស្ម័គ្រចិត្តនៅ ខេត្តសៀមរាបតាមអាស័យដ្ឋានដូចខាងក្រោម៖

- Ice-Watch មុនីវង្ស៖ ផ្ទះ 169Eo ផ្លូវ 93 មហាវីថីមុនីវង្ស មនោរម្យ 7មករា ភ្នំពេញ ទូរសព្ទ ០៧៧ ៧៥ ១០ ០០
- Ice-Watch អ៉ីអនមល៖ ជាន់ទី១ ជិត Chat time ទល់មុខ Lock & Lock ទូរសព្ទ ០៧៧ ៨៥ ១០ ០០
- Ice-Watch ស្ទឹងមានជ័យ ៖ ក្នុងទំនើបស្ទឹងមានជ័យថ្មី ជាន់ផ្ទាល់ដី ទល់មុខ Lucky Super market ទូរសព្ទ ០៩៥ ៨៥ ១០ ០០
- Ice-Watch សូរិយា៖ ជាន់ទី២, នៅទល់មុខ Lotteria Burger, ទូរសព្ទ ០៧៨ ៨៥ ១០ ០០
- Ice-Watch សៀមរាប៖ ផ្ទះ 11E0 ផ្លូវជាតិលេខ 6 (នៅកាច់ជ្រុងស្តុបសណ្ឋាគារ សុខា និង ត្រីកោណមាត , ជិតព្រះអង្គចេក ព្រះអង្គចម) ទូរសព្ទ ០៩៥ ៨៨៨ ៨៥០
- Ice-Watch បាត់ដំបង៖ ផ្ទះលេខ 91E0 ផ្លូវលេខ 3 ជិតសណ្ឋាគារប៉ារីស ទូរសព្ទ ០៧៧ ៣០ ៣០ ០០៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]