អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea លោក Antonio Conte បាននិយាយថា លោកនឹងមានចិត្ដសប្បាយរីករាយ បើសិនជាលោក Jose Mourinho នៅតែបន្ដទម្លាក់ Pogba ចេញពីជម្រើសដំបូង ពេល Man Utd ប៉ះ Chelsea យប់សែ្អកនេះ។

Chelsea នឹងត្រូវធើ្វដំណើរទៅលេងនៅទឹកដី Old Trafford ទល់នឹងក្រុមម្ចាស់ផ្ទះ Manchester United សម្រាប់ការប្រកួតលីក សប្ដាហ៍ទី២៨ នៃក្របខ័ណ្ឌ Premier League។  

លោក Antonio Conte

បន្ទាប់ពីធើ្វការប្ដូរចេញក្នុងនាទី ៦៣ ក្នុងការប្រកួតដែល Man Utd ចាញ់ Spur ២-០ កាលពីខែមករា កន្លងទៅ Pogba ត្រូវបានលោក Mourinho ទម្លាក់រូបគេឲ្យស្ថិតត្រឹមជាកីឡាករបម្រុង មុនពេលដែលបន្ដធើ្វការផ្លាស់ប្ដូរចេញទៀត ពេលចាញ់ Newcastle ១-០ កាលពី ២សប្ដាហ៍មុន។

ខែ្សបម្រើជម្រើសជាតិបារាំង មិនបានលេងក្នុងការប្រកួត FA Cup ដែល Man Utd យកឈ្នះ Huddesfield ២-០ ឡើយ កាលពីសប្ដាហ៍មុន ដោយសារតែ បញ្ហាសុខភាព ប៉ុន្ដែអាចជួយក្រុមបានវិញ ពេលរូបគេប្ដូរជំនួស Herrera ក្នុងការប្រកួតស្មើទល់នឹងក្រុម Sevilla ក្នុងក្របខ័ណ្ឌ Champions League ។  

Pogba

យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិអីុតាលី Antonio Conte បាននិយាយអំពីស្ថានភាពរបស់ Pogba មុនប៉ះ Man Utd ថា៖ 

«ក្ដីរំពឹងរបស់ខ្ញុំ គឺឃើញរូបគេ (Pogba) នៅលើទីលាន ប៉ុន្ដែវាជាការល្អ បើរូបគេមិនជាប់ក្នុងជម្រើសដំបូង។ ដូចដែលខ្ញុំធ្លាប់និយាយអ៊ីចឹង គ្រប់គ្រូបង្វឹក គឺតែងតែនិយាយទៅលើកីឡាករកំពូល។ គ្រប់គ្រូបង្វឹកគឺត្រូវធើ្វយ៉ាងណា ប្រើគ្រប់វិធីដើម្បីគ្រប់គ្រងគេ។ ខ្ញុំគិតថា Pogba គឺបានបង្ហាញទៅដល់ United ថាអ្វីទៅដែលជាកីឡាករកំពូល» ៕
Pogba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]