ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា ប៉ុន្មានខែនេះ អតីតតារាស៊ិចស៊ីកញ្ញា ដេននី ក្វាន់ និងមិត្តប្រុស ពិតជាមានភាពមមាញឹកខ្លាំង ជាមួយការបង្កើតរបររកស៊ីថ្មី ដែលពួកគេបានបណ្ដាក់ទុន ជាលុយសុទ្ធរាប់ម៉ឺិនដុល្លារ ដើម្បីបើកឃ្លាំងលក់រថយន្ត ដែលមានទីតាំង ក្នុងរាជធានីភ្នំពេញ។

លើសពីនេះ ដើម្បីអបអរជំនួញថ្មីនេះ ដែលជាញើសឈាមនៃ ការខិតខំរបស់អ្នកទាំង២ តារាសាច់សខ្ចី ដេននី ក្វាន់ ព្រមជាមួយគូស្នេហ៍ ក៏បានសម្រេចចិត្ត ប្រារព្ធកម្មវិធី សម្ពោធឃ្លាំងរថយន្ត និងដាក់លក់រថយន្តទំនើបៗ ទាំងនោះ ជាផ្លូវការ   កាលពីយប់មិញនេះ តែម្ដង។

ជាក់ស្ដែង បើទោះជាកម្មវិធីនេះ ហាក់ដូចមិនសូវមានវត្តមានតារាសិល្បៈ ក៏ពិតមែន ប៉ុន្តែគេសង្គេតឃើញថា ក៏មានការចូលរួម ពីសំណាក់ ក្រុមគ្រួសារ ញាតិមិត្ត បងប្អូន របស់គូស្នេហ៍ ទាំង២នាក់នេះ យ៉ាងច្រើនផងដែរ។

គួររម្លឹកថា ក្រៅពីមានអាជីពជាតារាសិល្បៈ កញ្ញា ដេននី ក្វាន់ ក៏មានមុខជំនួញជាច្រើនក្នុងដៃ ដូចជាលក់ផលិតផល ថែរក្សាសម្រស់ ហាងសាឡន ហើយថ្មីៗនេះ កញ្ញា ក៏នឹងត្រូវក្លាយជាថៅកែស្រី ក្នុងឃ្លាំងលក់រថយន្តថ្មីនេះ ថែមទៀតផង៕

ដេននី ក្វាន់ និងមិត្តប្រុស
ទិដ្ឋភាព ក្នុងថ្ងៃសម្ពោធឃ្លាំងលក់រថយន្តថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់